អ្នកជំនាញអង់គ្លេសសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្ត UNCLOS ឆ្នាំ ១៩៨២
(VOVWORLD) - បណ្ដាប្រទេសមហាអំណាចដូចជាសហរដ្ឋ អាមេរិក ចិន ជប៉ុន ឬអូស្រ្តាលីគឺសុទ្ធតែយកចិត្តទុកដាក់ជាពិសេសចំពោះតំបន់នេះ។
សកម្មភាពនៅសមុទ្រខាងកើត (TTXVN) |
នាថ្ងៃទី ២៩ ខែកញ្ញា អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងឡុងដ៍បានធ្វើសម្ភាសន៍ លោក James Roggers នាយកកម្មិវិធី“អង់គ្លេស ជាសកល” ចំណុះវិទ្យាស្ថានស្រាវជ្រាវឯករាជ្យHenry Jackson Society នៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) អំពីសារៈសំខាន់នៃសមុទ្រខាងកើតនៅក្នុងប្រព័ន្ធនាវាចរណ៍អន្តរជាតិ និងការគោរព អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ សំដៅធានាសុវត្ថិភាព សន្តិសុខនាវាចរណ៍នៅតំបន់យុទ្ធសាស្ត្រនេះ។
តាមលោក James Roggers ថា ចំណុចសេដ្ចកិច្ចសំខាន់កំពុងប្ដូរពីមហាសមុទ្រអាត្លង់ទិកឆ្ពោះទៅកាន់តំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ជាទីកន្លែង ដែលកំណើនសេដ្ឋកិច្ចរបស់បណ្ដាប្រទេសដូចជា៖ ចិន វៀតណាម ឥណ្ឌូនេស៊ី ឬឥណ្ឌាកំពុងធ្វើឲ្យផ្លាស់ប្ដូរជញ្ជីងសិទ្ធិអំណាចសេដ្ឋកិច្ចពិភពលោក។ ក្នុងបរិបទនេះ សមុទ្រខាងកើតកាន់តែ មានសារៈសំខាន់ ដោយដើរតួនាទីជាខ្សែនាវាចរណ៍ដ៏សំខាន់បំផុតនៅលើពិភពលោក។ បណ្ដាប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន ឬអូស្រ្តាលីគឺសុទ្ធតែយកចិត្តទុកដាក់ជាពិសេសចំពោះតំបន់នេះ។
ទាក់ទងនឹង UNCLOS ឆ្នាំ ១៩៨២ លោក James Roggers បានសង្កត់ធ្ងន់ថា UNCLOS ឆ្នាំ ១៩៨២ បានដើរតួនាទីបង្កើតក្របខ័ណ្ឌគតិយុទ្ធ ដើម្បីរាំងស្កាត់ជម្លោះនៅលើសមុទ្រ។ ចិន ក៏ដូចជាបណ្ដាប្រទេសហត្ថលេខីនៃ UNCLOS ឆ្នាំ ១៩៨២ គឺសុទ្ធតែត្រូវគោរព UNCLOS។ ប៉ុន្តែ គួរកត់សម្គាល់ថានាបច្ចុប្បន្នចិនមិនបានគោរពបទបញ្ញត្តិ ឬកាតព្វកិច្ចចាប់បង្ខំនៃអនុសញ្ញានេះឡើយ៕