អ្នកជំនាញអាមេរិកវាយតម្លៃពីអត្ថន័យវិជ្ជមាននៃកិច្ចសន្ទនាកំពូលអាមេរិក-ចិន

(VOVWORLD) -  ព្រឹទ្ធសនាជិកនៃគណៈបក្សប្រជាធិបតេយ្យចំនួន ២ រូបដែលតំណាងឱ្យរដ្ឋ Georgia គឺលោក Raphael Warnock និងលោក Jon Ossoff បានដឹកនាំក្រុមអ្នកដើរហែក្បួន។

នៅថ្ងៃទី ២០ ខែមីនា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការកណ្តាលនៃស្ថាប័ននីតិប្បញ្ញត្តិរដ្ឋ Georgia (សហរដ្ឋអាមេរិក) នៅក្នុងរដ្ឋធានីអាត្លង់តា ដើម្បីបង្ហាញការគាំទ្រចំពោះសហគមន៍ជនជាតិអាមេរិកដើមកំណើតអាស៊ី។ មនុស្សរាប់រយនាក់ពាក់របាំងមុខ គ្រវីទង់ជាតិអាមេរិក និងកាន់ពាក្យស្លោកដែលថា “យើងមិនមែនជាវីរុស” និង “បញ្ចប់ភ្លាមៗ ការរើសអើងប្រឆាំងនឹងជនជាតិអាស៊ី”។ ព្រឹទ្ធសនាជិកនៃគណៈបក្សប្រជាធិបតេយ្យចំនួន ២ រូបដែលតំណាងឱ្យរដ្ឋ Georgia គឺលោក Raphael Warnock និងលោក Jon Ossoff បានដឹកនាំក្រុមអ្នកដើរហែក្បួន។

មុននេះ នៅទីក្រុងក្នុងថ្ងៃទី ១៦ ខែមីនា បានកើតមានឡើងការវាយប្រហារជាបន្តបន្ទាប់នៅឯស្ប៉ាចំនួន ៣ ផ្សេងគ្នា បណ្តាលឲ្យមនុស្សចំនួន ៨ នាក់ត្រូវស្លាប់ ដែលក្នុងនោះភាគច្រើនជាស្ត្រីអាស៊ី។ ការវាយប្រហារជាបន្តបន្ទាប់បានកើតឡើងក្នុងមួយឆ្នាំ បន្ទាប់ពីមានអំពើហឹង្សាកើនឡើងប្រឆាំងនឹងប្រជាជនដើមកំណើតអាស៊ីនៅអាមេរិក។ មូលហេតុគឺជនជាតិអាមេរិកដើមកំណើតអាស៊ី ត្រូវបានគេស្តីបន្ទោសថា ធ្វើឲ្យឆ្លងរីករាលដាលកូវីដ ១៩ ខណៈពេលដែលករណីដំបូងត្រូវបានគេរកឃើញនៅក្នុងទីក្រុង Wuhan ប្រទេសចិននៅចុងឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ