អ្នកជំនាញអាល្លឺម៉ង់អំពាវនាវឱ្យកសាងទំនុកចិត្តនិងដំណើរការកិច្ចចរចា COC ដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើត

(VOVWORLD) -  លោកបណ្ឌិត Gerhard Will ក៏បានវាយតម្លៃផងដែរថា សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) ក្នុងករណីនៃបណ្ដឹងរបស់ហ្វីលីពីនគឺជាឯកសារច្បាប់អន្តរជាតិដ៏សំខាន់មួយ ដែលបង្ហាញយ៉ាងច្បាស់ពីភាពមិនស្របច្បាប់នៃអ្វីដែលហៅថា “ខ្សែបន្ទាត់ ៩ កំណាត់” របស់ចិន។
អ្នកជំនាញអាល្លឺម៉ង់អំពាវនាវឱ្យកសាងទំនុកចិត្តនិងដំណើរការកិច្ចចរចា COC ដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើត - ảnh 1 អ្នកជំនាញខាងសមុទ្រខាងកើតលោក Gerhard Will

ក្នុងបរិបទនៃស្ថានភាព នៅសមុទ្រខាងកើតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ អ្នកជំនាញខាងសមុទ្រខាងកើត ជនជាតិអាល្លឺម៉ង់ លោកបណ្ឌិត Gerhard Will បានចាត់ទុកថា ប្រទេសចិនគួរតែបោះបង់ ចោល នូវសកម្មភាពយោធូបនីយកម្ម នៅសមុទ្រខាងកើត និងគួរតែបង្ហាញពីការត្រៀមខ្លួនជាស្រេចនិងលទ្ធភាពសហប្រតិបត្តិការរបស់ខ្លួនក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋានស្មើភាពគ្នានិងគោរពតាមច្បាប់អន្តរជាតិ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅអាល្លឺម៉ង់ លោកបណ្ឌិត Gerhard Will បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍក្រមសីលធម៌សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដោយលើកហេតុផលថា កិច្ចចរចា COC ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហានានានៅសមុទ្រខាងកើត។  យោងតាមលោករូបនេះ លក្ខខណ្ឌមួយសម្រាប់ដោះស្រាយវិវាទទាំង ស្រុងប្រកបដោយជោគជ័យ គឺថាភាគីពាក់ព័ន្ធត្រូវតែជឿទុកចិត្តគ្នាទៅមកដើម្បីដំណើរការកិច្ចចរចាដោយ ផ្អែកលើច្បាប់អន្តរជាតិ។

លោកបណ្ឌិត Gerhard Will ក៏បានវាយតម្លៃផងដែរថា សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) ក្នុងករណីនៃបណ្ដឹងហ្វីលីពីនគឺជាឯកសារច្បាប់អន្តរជាតិដ៏សំខាន់មួយ ដែលបង្ហាញយ៉ាងច្បាស់ពីភាពមិនស្របច្បាប់នៃអ្វីដែលហៅថា “ ខ្សែបន្ទាត់ ៩ កំណាត់” របស់ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ