អ្នកជំនាញឥណ្ឌូនេស៊ីវាយតម្លៃថា វៀតណាមមានដំណោះស្រាយជាច្រើនក្នុងការដក “កាតលឿង” IUU

(VOVWORLD) - វៀតណាមមានដំណោះស្រាយជាច្រើនក្នុងការដក "កាតលឿង" នៃការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងមិនមានការត្រួតពិនិត្យ (IUU)។ 
អ្នកជំនាញឥណ្ឌូនេស៊ីវាយតម្លៃថា វៀតណាមមានដំណោះស្រាយជាច្រើនក្នុងការដក “កាតលឿង” IUU - ảnh 1អត្រានៃកប៉ាល់នេសាទដែលបានដំឡើងជាមួយឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរនៅ Ninh Thuan សម្រេចបាន ៩៩,៧% ដែលក្នុងនោះ ១០០% នៃកប៉ាល់នេសាទមានប្រវែង ២៤ម៉ែត្រឡើងទៅ (រូបថត៖ Nguyen Thanh/TTXVN)

នេះជាការអត្ថាធិប្បាយរបស់អ្នកជំនាញ Veeramalla Anjaiah នាពេលថ្មីៗនេះក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី)។ លោក Anjaiah បានវាយតម្លៃថា ប្រទេសឥណ្ឌូនេស៊ី និងវៀតណាមបានសហការគ្នាយ៉ាងល្អក្នុងវិស័យវារីវប្បកម្ម។ ថ្មីៗនេះ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដើម្បីអភិវឌ្ឍឧស្សាហកម្មចិញ្ចឹមបង្កង។ វៀតណាមជាប្រទេសផលិតបង្កងធំជាងគេបំផុតរបស់ពិភពលោក ខណៈឥណ្ឌូនេស៊ីជាប្រជុំកោះធំជាងគេលើពិភព លោក និងជាប្រទេសដែលផលិតអាហារសមុទ្រ ច្រើនជាងគេ ធំទីពីរបន្ទាប់ពីប្រទេសចិន។ ឥណ្ឌូណេស៊ីបានផ្គត់ផ្គង់បង្កង បង្គា និងត្រីជាច្រើនប្រភេទទៅវៀតណាម។

យោងតាមលោក Anjaiah គណៈកម្មការអឺរ៉ុប (EC) បានអនុវត្ត "កាត លឿង" សម្រាប់ផលិតផលគ្រឿងសមុទ្ររបស់វៀតណាមក្នុងឆ្នាំ ២០១៧។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាល ក្រសួង និងតំបន់នៃប្រទេស វៀតណាមបានអនុវត្តដំណោះស្រាយជាច្រើន ដើម្បីបង្កើតការផ្លាស់ប្តូរជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំង ការនេសាទ  IUU ដែលមានគោលបំណងដក "កាតលឿង" នៅក្នុងការត្រួតពិនិត្យ របស់ EC នាពេលខាងមុខនៅឆ្នាំនេះ។ អនុសាសន៍របស់ EC ស្តីពីការនេសាទ IUU ត្រូវបានបញ្ចូលក្នុងច្បាប់ជលផលរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ