អ្នកជម្ងឺចំនួន ២ នាក់បន្ថែមទៀតត្រូវស្លាប់ ដោយសារជំងឺធ្ងន់ធ្ងរ និងឆ្លងកូវីដ ១៩
(VOVWORLD) - អ្នកជំងឺទី ៤៣៦ ភេទប្រុស ដែលមានអាយុ ៦៦ ឆ្នាំ ស្រុកកំណើតនៅ Cam Le ទីក្រុង Da Nang។ អ្នកជំងឺស្លាប់ដោយសារ៖ ជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយ គាំងបេះដូង រលាកសួត ដោយជំងឺកូវីដ ១៩។
នាយប់ថ្ងៃទី ១០ ខែសីហា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Truong Son ប្រធានក្រុមអចិន្រ្តៃយ៍ពិសេស ទទួលបន្ទុកការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់ក្រសួងសុខាភិបាលនៅទីក្រុង Da Nang បានប្រកាសអំពីករណីអ្នកជំងឺកូវីដ ១៩ ត្រូវស្លាប់។
ជាក់ស្ដែង អ្នកជំងឺទី ៤៣៦ ភេទប្រុស ដែលមានអាយុ ៦៦ ឆ្នាំ ស្រុកកំណើតនៅ Cam Le ទីក្រុង Da Nang។ អ្នកជំងឺស្លាប់ដោយសារ៖ ជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយ គាំងបេះដូង រលាកសួត ដោយជំងឺកូវីដ ១៩។
ចំណែកអ្នកជំងឺទី ៥២២ ភេទប្រុស ដែលមានអាយុ ៦៨ ឆ្នាំ មានអាស័យដ្ឋាននៅ Thang Binh ទីក្រុង Da Nang។ នាថ្ងៃទី ១០ ខែសីហា អ្នកជំងឺរូបនេះត្រូវស្លាប់ ដោយសារ ស្ទះសរសៃឈាមសួត មហារីកតំរងនោម ខ្សោយតំរងនោមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែមប្រភេទទី ២ រលាកសួតធ្ងន់ធ្ងរ ដោយជំងឺកូវីដ ១៩។ នេះគឺជាអ្នកជំងឺកូវីដ ១៩ ទី ១៥ ដែលត្រូវស្លាប់ នៅវៀតណាម៕