អ្នកជម្ងឺទី ១៨ ដែលឆ្លង COVID-19 នៅវៀតណាមត្រូវបានអនុញ្ញាតឲ្យចាកចេញពីមុន្ទីរពេទ្យហើយ
(VOVWORLD) - រហូតមកដល់ពេលនេះ វៀតណាមមានអ្នកជំងឺសរុបចំនួន ១៧ នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមុន្ទីរពេទ្យ។
ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលអបអរសាទរចំពោះអ្នកជំងឺដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីមុន្ទីរពេទ្យ (រូបថត៖ TTXVN) |
នាថ្ងៃទី ២០ ខែមិនា សុខភាពរបស់អ្នកជំងឺ N.V.T (អ្នកជម្ងឺទី ១៨ ដែលឆ្លង COVID-19 នៅវៀតណាម) គឺបានល្អធម្មតាវិញ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពេលទទួលបានការព្យាបាល នៅមន្ទីរពេទ្យពហុព្យាបាលខេត្ត Ninh Binh ចាប់ពីថ្ងៃទី ៧ ខែមិនា។
រហូតមកដល់ពេលនេះ វៀតណាមមានអ្នកជំងឺសរុបចំនួន ១៧ នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមុន្ទីរពេទ្យ៕