អ្នកតំណាង ២៣០០ នាក់ ចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី ១០

(VOVWORLD) - មហាសន្និបាតបានប្រារព្ធធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៩ និង ១០ ខែធ្នូ ដោយមានការចូលរួមពីអ្នកតំណាងចំនួន ២.៣០០ រូប។
អ្នកតំណាង ២៣០០ នាក់ ចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី ១០ - ảnh 1 ជំនួបជួបសំណេះសំណាលជាមួយសារព័ត៌មានបានប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែធ្នូ

នាព្រឹកថ្ងៃទី ៧ ធ្នូនៅទីក្រុងហាណូយ គណៈកម្មាធិការ ឃោសនាអប់រំមជ្ឈិម គណៈ ប្រឡងប្រណាំងកោតសរសើរមជ្ឈិម បានរួមសហការជាមួយ ស្ថានីយ៍ទូរទស្សន៍ និងអង្គភាពពាក់ព័ន្ធ បើកកម្មវិធីជួបសំណេះសំណាល ជាមួយសារព័ត៌មាន ដើម្បីជូនដំណឹងអំពីមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ទូទាំងប្រទេសលើកទី ១០ និងកម្មវិធីសិល្បៈ “ប្រឡងប្រណាំងគឺស្នេហាជាតិ”។ មហាសន្និបាតបានប្រារព្ធធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៩ និង ១០ ខែធ្នូ ដោយមានការចូលរួមពីអ្នកតំណាងចំនួន ២.៣០០ រូប។

អង្គសន្និបាតនឹងធ្វើការវាយតម្លៃលើលទ្ធផលនៃការអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិនិងការងារកោតសរសើរនៅក្នុងដំណាក់កាល ២០១៥-២០២០ ទិសដៅនិងភារកិច្ចនៃចលនាប្រឡងប្រណាំងស្នេហាជាតិ និង កោតសរសើរដំណាក់កាល ២០២០-២០២៥។ ជាពិសេស លើកសរសើរដល់សមូហភាព បុគ្គលវីរជន និងគំរូឆ្នើមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ  ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ