អ្នកទេសចរទៅកាន់ទីក្រុង Hue, Da Nang, Quang Nam កើនឡើងខ្ពស់នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃដំបូងនៃនិទាឃរដូវ ឆ្នាំកុរ ឯកស័ក  តាមកន្លែងកម្សាន្តនានានៅតំបន់បេតិកភ័ណ្ឌ Hue ជាពិសេសគឺព្រះបរមរាជវាំង បានទាក់ទាញមនុស្សរាប់ពាន់នាក់និងភ្ញៀវទេសចរមកទស្សនានិងរីករាយ ជាមួយនិទាឃរដូវ។ 
អ្នកទេសចរទៅកាន់ទីក្រុង Hue, Da Nang, Quang Nam កើនឡើងខ្ពស់នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ - ảnh 1អ្នកទេសចរទស្សនាទីក្រុង Da Nang 

លោក Doan Minh Phung ភ្ញៀវទេសចរមកពីទីក្រុងហាណូយបាននិយាយថា៖ “នាឆ្នាំនេះ គ្រួសាររបស់ខ្ញុំ បានជ្រើសរើសយកទីក្រុង Hue  ជាកន្លែងសម្រាប់ដំណើរកំសាន្ត។  យើងខ្ញុំបានមកទីនេះដើម្បីឲ្យកូនៗ ស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់រាជវង្ស Nguyen ។ មកដល់ទីនេះបានឃើញថា សេវាកម្មត្រូវបានផ្តល់ជូនយ៉ាងល្អណាស់ ដោយឥតគិតថ្លៃទៀតផង”។

ក្នុងអំឡុងពេលនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ នៅតាមមាត់ទន្លេ Huong នៃទីក្រុង Hue បានប្រព្រឹត្តទៅនូវសកម្មភាពពិធីបុណ្យ ជាច្រើនដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ។ អ្នកទេសចរ Doan Dinh Thang បានចែករំលែកនូវអារម្មណ៍របស់ខ្លួនថា៖ “ទីក្រុងបុរាណ Hue គឺជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏សំខាន់របស់វៀតណាម។ ខ្ញុំចង់ទៅទស្សនាទីក្រុងបុរាណ Hue នាឱកាសបុណ្យចូលឆ្នំាថ្មីប្រ ពៃណី  ដើម្បីរំលឹកឡើងវិញពីបុព្វបុរស។ ទីនេះនៅរក្សាប្រវត្ដិសាស្ដ្រប្រវត្ដិយ៉ាងល្អណាស់”។ 

នៅខេត្ត Quang Nam រមណីយដ្ឋានទេសចរណ៍ល្បីឈ្មោះចំនួន២ គឺទីក្រុងបុរាណ Hoi An និងមណ្ឌលបេតិកភណ្ឌ My Son បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនក្នុងរយៈពេល ៣ ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោក Phan Ho ប្រធានគណៈកម្មាធិ ការ គ្រប់គ្រងបេតិកភណ្ឌនិងទេសចរណ៍ My Son បានឲ្យដឹងថា៖ “ភ្ញៀវទេសចរបានជ្រើសរើសទៅទស្សនាមណ្ឌលទេសចរណ៍ My Son ព្រោះថា  ទីនេះជាបេតិកភណ្ឌវប្ប ធម៌ពិភពលោក ហើយទីនេះ ក៏មានផលិតផលជាច្រើនដែលភ្ញៀវទេសចរចង់មកស្វែងយល់នាដើមនិទាឃរដូវផងដែរ។ ក្នុងប៉ុន្មានថ្ងៃនេះ ថ្លៃសំបុត្រនៅរក្សាដដែល ហើយសេវាកម្មសម្រាប់បម្រើអ្នកទេសចរមានភាពល្អប្រសើរណាស់”។

យោងតាមការស្ថិតិរបស់ផ្នែកទេសចរណ៍ Da Nang ថា ក្នុងរយៈពេល ៣ ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទីក្រុងបានទទួលស្វាគមន៍ភ្ញៀវទេសចរជិត ៣២៩.០០០ នាក់ គឺកើនឡើងជាង ១០% បើប្រៀបធៀបទៅនឹងចូលឆ្នាំប្រពៃណីមុននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ