អ្នកបោះឆ្នោតកម្ពុជាចាប់ផ្តើមបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី៧
(VOVWORLD) - ចាប់ពីម៉ោង ៧ ព្រឹកថ្ងៃទី ២៣ កក្កដា ទីតាំងបោះឆ្នោតទាំង ២៣.៧៨៩ កន្លែងនៅកម្ពុជា បានចាប់ផ្តើមបើកស្វាគមន៍អ្នកបោះឆ្នោតចំនួន ៩.៧១០.៦៤៥ នាក់។ ការបោះឆ្នោតនេះមានគោលបំណងជ្រើសរើសសមាជិករដ្ឋសភាចំនួន ១២៥ រូបក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើការបោះឆ្នោតនៅក្រុងតាខ្មៅ ខេត្តកណ្តាល (រូបថត៖ freshnewsasia) |
ក្នុងចំណោមគណបក្សនយោបាយទាំង ១៨ ដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅកម្ពុជាលើកនេះ (ចាប់តាំងពីការបោះឆ្នោតលើកដំបូងក្នុងឆ្នាំ១៩៩៣) មានគណបក្សនយោបាយចំនួន ១៧ នឹងប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ដែលឈរនៅលេខរៀងទី ១៨ ក្នុងបញ្ជីគណបក្សនយោបាយដែលមានសិទ្ធិចូលរួមបោះឆ្នោត តាមលំដាប់ដែលបានបង្ហាញនៅលើសន្លឹកឆ្នោត។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) បានឲ្យដឹងថា មានអ្នកសង្កេតការណ៍ជាង ៩ម៉ឺននាក់ កំពុងឃ្លាំមើល និងតាមដានការបោះឆ្នោតនេះ។
ការបោះឆ្នោតនឹងបញ្ចប់នៅម៉ោង ៣ រសៀលថ្ងៃនេះ។ បន្ទាប់ពីបញ្ចប់ការបោះឆ្នោត ទីតាំងបោះឆ្នោតនឹងត្រូវបានប្តូរមុខងារទៅការរាប់សន្លឹកឆ្នោតវិញ។
លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវប្រកាសពីល្ងាចនេះ ដល់ម៉ោង ២៤ ថ្ងៃដដែល និងចាប់ពីម៉ោង ៨ព្រឹកស្អែកតនៅលើកញ្ចក់ទូរទស្សន៍ជាតិ វិទ្យុ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់ គ.ជ.ប៕