អ្នកបោះឆ្នោតជាង ៤០ លាននាក់នៅអាមេរិកបានបោះឆ្នោតមុនកាលកំណត់

(VOVWORLD) - យោងតាមការស្ទង់មតិរបស់មន្ត្រីរៀបចំការបោះឆ្នោត ដែលធ្វើឡើងដោយបុស្តិ៍ទូរទស្សន៍ CNN  - Edison  Research និង Catalist បានឲ្យដឹងថា ចំនួនអ្នកទៅបោះឆ្នោតមុនកាលកំណត់នៅឯរដ្ឋចំនួន ៤៧ / ៥០ នៅសហរដ្ឋអាមេរិកបានឈានដល់ជាង ៤០ លាននាក់។
អ្នកបោះឆ្នោតជាង ៤០ លាននាក់នៅអាមេរិកបានបោះឆ្នោតមុនកាលកំណត់ - ảnh 1 អ្នកបោះឆ្នោតជាង ៤០ លាននាក់នៅអាមេរិកបានបោះឆ្នោតមុនកាលកំណត់ (រូបថត៖ AFP)

លទ្ធផលនៃការស្ទង់មតិមួយចំនួន បានបង្ហាញថាអ្នកបោះឆ្នោត ជាង ៤០ លាននាក់នៅអាមេរិកបានបោះ ឆ្នោតមុនកាលកំណត់ ដែលជាសញ្ញាបញ្ជាក់ពី    អត្រាបោះឆ្នោតនៅឆ្នាំ ២០២០ នឹងខ្ពស់ជាងបើប្រៀបធៀបនឹងរយៈពេល ៤ ឆ្នាំកន្លងមក។

យោងតាមការស្ទង់មតិ របស់មន្ត្រីរៀបចំការបោះឆ្នោត ដែលធ្វើឡើងដោយបុស្តិ៍ទូរទស្សន៍ CNN  - Edison  Research និង Catalist បានឲ្យដឹងថា ចំនួនអ្នកទៅបោះឆ្នោតមុនកាលកំណត់នៅឯរដ្ឋចំនួន ៤៧/៥០ នៅសហរដ្ឋអាមេរិកបានឈានដល់ជាង ៤០ លាននាក់។ រហូតមកដល់ពេលនេះ ចំនួនសម្លេងឆ្នោតគឺស្មើនឹងជិត ៣០% បើប្រៀបធៀបទៅនឹងចំនួនសរុប ១៣៦ លានសំឡេងនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ