អ្នកបោះឆ្នោតត្រូវអនុវត្តសិទ្ធិបោះឆ្នោតមានភាពតឹងរឹងជាមុននាថ្ងៃ Super Tuesday


អ្នកបោះឆ្នោតត្រូវអនុវត្តសិទ្ធិបោះឆ្នោតមានភាពតឹងរឹងជាមុននាថ្ងៃ Super Tuesday  - ảnh 1
អ្នកបោះឆ្នោតត្រូវអនុវត្តសិទ្ធិបោះឆ្នោតមានភាពតឹងរឹងជាមុននាថ្ងៃ Super Tuesday (Image: VNA)

(VOVworld) – អ្នកបោះឆ្នោតអាមេរិកដែលចូលរួមការបោះឆ្នោតនាថ្ងៃទី ១
មិនា ឬត្រូវបានហៅថា៖ Super Tuesday នឹងត្រូវប្រតិបត្តិកម្មការកំណត់មួយ
ចំនួនមាន ភាពតឹងរឹងថែមទៀតក្នុងនាមជាអ្នកបោះឆ្នោត។ នេះគឺជាតម្រូវ
ការដែលមិនត្រូវបានអនុវត្តក្នុងបណ្ដាការបោះឆ្នោតមុនៗនេះនៅឡើយ។
ក្នុងចំណោមរដ្ឋចំនួន ១៣ ដែលនឹងដំណើរការបោះឆ្នោតដំបូងនាថ្ងៃ Super
 Tuesday មានរដ្ឋយ៉ាងហេចណាស់ចំនួន ៥ នឹងអនុវត្តការកំណត់ពោលខាង
លើ៖ គឺ Alabama Georgia Tennessee Texas និង Virginia។ ច្បាប់នេះមាន
ទ្រង់ទ្រាយពីសំណូមពរអ្នក បោះឆ្នោតបង្ហាញអត្តសញ្ញាណប័ណ្ណមុនពេល
ឈរចុះឈ្មោះបោះឆ្នោត។ មជ្ឈដ្ឋានអ្នកវិភាគបានវាយតំលៃថា៖ ការ
កំណត់នេះនឹងកាត់បន្ថយអ្នក បោះឆ្នោតគឺជនជាតិភាគតិចស្បែកខ្មៅ
និងជនវ័យក្មេង។ ប្រការនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើយុទ្ធនាការ
ចលនាសម្លេងគាំទ្ររបស់បេក្ខជនជួរមុខនាបច្ចុប្បន្នរបស់ គណៈបក្ស
ប្រជាធិបតេយ្យគឺ លោកស្រី​ Hillary Clinton និងលោក Bernie Sanders។
បញ្ហានេះក៏កំពុងបណ្តាលឡើងការជជែកវែកញែកគតិយុត្ត រវាងក្រសួង
គតិយុត្តអាមេរិកជាមួយរដ្ឋអំណាចថ្នាក់រដ្ឋមួយចំនួននៅប្រទេសនេះផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ