អ្នកបោះឆ្នោតទូទាំងប្រទេសជឿជាក់និងរំពឹងទុកជាច្រើនទៅលើអាណត្តិរដ្ឋសភានីតិកាលទី១៤

អ្នកបោះឆ្នោតទូទាំងប្រទេសជឿជាក់និងរំពឹងទុកជាច្រើនទៅលើអាណត្តិរដ្ឋសភានីតិកាលទី១៤ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំកលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤

(VOVworld)- កិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រារព្វនា
ថ្ងៃទី២០កក្កដានៅទីក្រុងហាណូយ។ អ្នកបោះឆ្នោតទូទាំងប្រទេសតែងតែជឿ
ជាក់និងរំពឹងទុកជាច្រើនទៅលើអាណត្តិរដ្ឋសភានីតិកាលថ្មីនេះក្នុងការងារឃ្លាំ
មើលនិងសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ អ្នកបោះឆ្នោត Nguyen
Thu Thuy នៅឃុំ Dong Tam ទីក្រុង Yen Bai បានឲ្យដឹងថា៖

        “យើងខ្ញុំជឿជាក់ថាក្នុងអាណត្តិនេះ រដ្ឋសភានឹងធ្វើការពិនិត្យនិងផ្សព្វផ្សាយ
 នូវគោលនយោបាយធំៗ នាំប្រទេសជាតិកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ 
ហើយជីវភាពរបស់ប្រជាជនក៏បានលើកកំពស់ផងដែរ។ នាងខ្ញុំក៏ជឿជាក់ថា
សមាជិកសមាជិកាអាណត្តិរដ្ឋសភាថ្មីនេះ នឹងបំពេញល្អមុខងាររបស់ខ្លួន ឲ្យសក្តិ
សមទៅនឹងការរំពឹងទុករបស់អ្នកបោះឆ្នោតផងដែរ”។

        អាណត្តិរដ្ឋសភាថ្មីបានចាប់ផ្តើមដំណើរសកម្មភាពដែលពោរពេញទៅ
ដោយបញ្ហាស្មុគស្មាញលើគ្រប់វិស័យនោះ គឺទាមទារឲ្យសមាជិក​សមាជិកាសភា 
 ត្រូវមានសមត្ថភាពដើម្បីរួមចំណែក ដោះស្រាយឲ្យបានគ្រប់គ្រាន់នូវបញ្ហាមួយ
ចំនួនដូចជា ការបំពុលបរិស្ថាន ​បម្រែបម្រួលអាកាសធាតុ និងបញ្ហាអំពើពុក
 រលួយជាដើម។ លោកស្រី Nguyen Thi Nu Y អនុប្រធានគណៈកម្មាធិការប្រជា
 ជនខេត្ត Ha Tinh បានឲ្យដឹងថា៖

        “យើងខ្ញុំរំពឹងទុកនិងដាក់ចេញសំណូមពរខ្ពស់ចំពោះរដ្ឋសភាដែរ។ រដ្ឋសភា
 មិនត្រឹមតែពិភាគ្សាលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំង
 ពិភាគ្សាលើបញ្ហាកែលំអរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទៀតផង។ ទាំងអស់
នេះគឺដោយសារគុណភាពរស់នៅប្រចាំថ្ងៃ”។

        ជាងពេលណាៗទាំងអស់ អ្នកបោះឆ្នោតជឿជាក់ថា ចំពោះរដ្ឋសភា គឺការងារ
 តាក់តែងច្បាប់ត្រូវផ្តោតសំខាន់ទៅលើគុណភាព។​ ហើយចំពោះរដ្ឋាភិបាលវិញ
គឺការងារគ្រប់គ្រងនិងបញ្ហាកែទម្រង់បែបបទរដ្ឋបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ