អ្នកបោះឆ្នោតនិងប្រជាជនមានបំណងថាអ្នកដែលបានជ្រើសតាំងកាន់ដំណែងស្នូលមានសិលធម៍ទេពកោសលពេញលេញ

អ្នកបោះឆ្នោតនិងប្រជាជនមានបំណងថាអ្នកដែលបានជ្រើសតាំងកាន់ដំណែងស្នូលមានសិលធម៍ទេពកោសលពេញលេញ - ảnh 1
អ្នកបោះឆ្នោតនិងប្រជាជនមានបំណងថាអ្នកដែលបានជ្រើសតាំងកាន់ដំណែងស្នូលមានសិលធម៍ទេពកោសលពេញលេញ (VOV)


        Vovworld-រាយការណ៍របាយការណ៍បូកសរុបយោបល់របស់អ្នកបោះឆ្នោត
​និងប្រជាជនទូទាំងប្រទេសក្នុងសម័យបើកកិច្ចប្រជុំលើកទី១០រដ្ឋសភាវៀតណាម
នីតិកាលទី១៣ នាព្រឹកថ្ងៃទី២០តុលា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស​មាតុ
​ភូមិ​វៀតណាមលោក Nguyen Thien Nhan បានឲ្យដឹងថា អង្គប្រធាន​គណៈ​កម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមសហការជាមួយគណៈកម្មាធិការ​អចិន្ត្រៃយ៍
រដ្ឋសភាបូកសរុបយោបល់សំណើរជិត៤៥០០របស់អ្នកបោះឆ្នោតនិងប្រជាជន
ទូទាំងប្រទេសផ្ញើរជូនរដ្ឋសភា។ អ្នកបឆ្នោតនិងប្រជាជនយកចិត្តទុក​ដាក់ជាពិសេស
ដល់ការត្រៀមរៀបចំកម្មាភិបាលរបស់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២
មានបំណងអ្នកដែលបានជ្រើសតាំងកាន់ដំណែងស្នូល​ក្នុង​បក្សរដ្ឋអំណាចមាន
សិលធម៍ទេពកោសលពេញលេញដើម្បីកសាងបក្សរដ្ឋកាន់តែស្អាតស្អំរឹងមាំ។

ចំពោះការដែលវៀតណាមសំរេចការចរចារលើកិច្ចព្រមព្រៀងពាណីជ្ជកម្មសេរី
ទ្វេភាគីនិងពហុភាគី ពិសេសគឺ TPP អ្នកបោះឆ្នោតបានចាត់ទុកថា វៀត​ណាមនឹង
សមាហរណកម្មកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃក្នុងខឿនសេដ្ឋកិច្ចសកល។​
ហេតុនេះហើយរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ថែមទៀត បញ្ជាណែនាំ​អភិវឌ្ឍន៍ផ្នែក
កសិកម្ម មានគោលនយោបាយដើម្បីលើកកំពស់គុណភាព​ផលិតផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ