អ្នកបោះឆ្នោតវាយតំលៃខ្ពស់ចំពោះសម័យសួរដេញដោលរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

អ្នកបោះឆ្នោតវាយតំលៃខ្ពស់ចំពោះសម័យសួរដេញដោលរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានដំណើការសួរដេញដោលចំពោះរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាម លោក Giang Seo Phu

          (VOV)_​តាមរបៀបវារះនៃសម័យប្រជុំលើកទី៣៦ របស់គណៈកម្មាធិការ   
 អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នីតិកាលទី១៣ នារសៀលថ្ងៃទី១៣ មិនា គណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានដំណើការសួរដេញដោលចំពោះរដ្ឋមន្ត្រីនិងជា
ប្រធានគណៈកម្មាធិការជនជាតិវៀតណាម លោក Giang Seo Phu ។ សម័យប្រជុំ
នេះត្រូវបានផ្សាយផ្ទាល់នៅលើវិទ្យុសម្លេងវៀតណាម និងទូរទស្សន៍ជាតិវៀត
ណាម ដោយទាក់ទាញការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោតក្នុងទូទាំង       
ប្រទេស។ តាមការវាយតំលៃរបស់លោក Y Rinh Adrong ប្រធានគណៈកម្មាធិ
ការជនជាតិខេត្ត Dak Lak ថា៖ ការអនុវត្តគោលនយោបាយវិនិយោគ អភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គមនៅតំបន់ជនរួមជាតិជាជនជាតិភាគតិច តំបន់ជួបការលំបាក   
 ​ពិសេស បាននាំមកនូវលទ្ធផលសកម្មជាច្រើន។ បណ្ដាវិស័យសេដ្ឋកិច្ច
   វប្បធម៌ សង្គមអប់រំ សុខាភិបាល ត្រូវបានអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធត្រូវ
បានវិនិយោគ នាំមកនូវប្រសិទ្ធិភាពជាក់ស្ដែង ស្ថានភាពផលិតកម្ម ជីវភាព
រស់នៅខាងសម្ភារះនិងស្មារតីរបស់ជនរួមជាតិមានការលើកស្ទួយយ៉ាងច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ