អ្នកប្រាជ្ញកម្ពុជាវាយតម្លៃជាវិជ្ជមានចំពោះគោលនយោបាយរបស់វៀតណាមចំពោះ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស
(VOVWORLD) - គេហទំព័រ Swiftnews របស់កម្ពុជា ទើបបានបង្ហោះអត្ថបទមួយរបស់អ្នកប្រាជ្ញ អ៊ុច លាង ក្រោមចំណងជើងថា “សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស - ស្ពានមិត្តភាព”។
ប្រគល់អំណោយ ឧបត្ថម្ភគ្រួសារដែលមានគុណូបការៈ គ្រួសារដើមកំណើតវៀតណាមក្រីក្រនៅកម្ពុជា ដើម្បីទទួលអំណរបុណ្យតេត។ (រូបថត៖ Huynh Thao/VNA) |
អ្នកប្រាជ្ញ អ៊ុច លាង អនុប្រធាននាយកដ្ឋានសិក្សាអាស៊ី-អាហ្រ្វិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ការយកចិត្តទុកដាក់ និងគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមចំពោះសហ គមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ក៏ដូចជាតួនាទីនិងឋានៈកាន់តែកើនឡើងៗ របស់ពួកគេនៅប្រទេសសាម៉ី ដែលត្រូវបានប្រដូចទៅនឹងស្ពានមិត្តភាពរវាងវៀត ណាមនិងពិភពលោក។ គេហទំព័រ Swiftnews របស់កម្ពុជា ទើបបានបង្ហោះអត្ថបទមួយរបស់អ្នកប្រាជ្ញ អ៊ុច លាង ក្រោមចំណងជើងថា “សហគមន៍ជន
ជាតិវៀតណាមនៅក្រៅប្រទេស - ស្ពានមិត្តភាព”។ អត្ថបទនេះបានរៀបរាប់ឡើងវិញនូវឯកសារនានាដែលបង្ហាញពីទស្សនៈ គោលជំហរ គោលមាគ៌ា គោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាមដែលត្រូវបានចេញផ្សាយនិងអនុវត្តន៍ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ដោយកំណត់ថា សហគមន៍ជនជាតិវៀតណាមនៅបរទេសជាផ្នែកមួយដែលមិនអាចកាត់ ផ្ដាច់ចេញរបស់ប្រជាជាតិវៀតណាម។
យោងតាមអ្នកប្រាជ្ញ អ៊ុច លាង ការពង្រឹង និងពង្រីកផែនមហាសាមគ្គីភាពរវាង ប្រជាជននិងប្រជាជន ហើយរវាងបណ្ដាប្រជាជាតិនានានៅក្នុងនិងក្រៅប្រទេស បាន រួមចំណែកជំរុញ ហើយបង្កើតឡើងការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សហគមន៍ជនជាតិ វៀតណាមនៅបរទេស ក៏ដូចជាពង្រឹង និងពង្រីកផែនមហាសាមគ្គីភាពរបស់ប្រជាជនទាំង មូលផងដែរ។ តាមនោះ បង្ហាញយ៉ាងច្បាស់នូវទំនួលខុសត្រូវ មនោសញ្ចេតនារបស់ បក្ស និងរដ្ឋក្នុងការថែទាំបងប្អូនជនរួមជាតិនៅក្រៅប្រទេស ព្រមទាំងបង្ហាញឲ្យ ឃើញថា វៀតណាមមានគោលនយោបាយបើកចំហចំពោះប្រជាពលរដ្ឋដែលរស់នៅ ក្រៅប្រទេស៕