អ្នកប្រដាល់ Ha Thi Linh នាំមកនូវសំបុត្រទី ១១ ចូលរួមអូឡាំពិកក្រុងប៉ារីសឆ្នាំ ២០២៤ សម្រាប់កីឡាវៀតណាម
(VOVWORLD) - នេះក៏ជាសំបុត្រអូឡាំពិកចុងក្រោយសម្រាប់ប្រភេទទម្ងន់ ៦០ គីឡូក្រាមផ្នែកនារី ក្នុងជុំជម្រុះទី ២ នៃវិញ្ញាសារកីឡា ប្រដាល់។ សំបុត្រអូឡាំពិកដំបូងក្នុងវិញ្ញាសាកីឡា ប្រដាល់ មកលើអ្នកប្រដាល់ស្រី Vo Thi Kim Anh (ប្រភេទទម្ងន់ ៥៤ គីឡូក្រាម)។
អ្នកប្រដាល់ Ha Thi Linh។ (រូបថត៖ baovanhoa.vn) |
អ្នកប្រដាល់ Ha Thi Linh បានដណ្ដើមយកសំបុត្រអូឡាំពិកទី ១១ សម្រាប់កីឡា វៀតណាម បន្ទាប់ពីយកឈ្នះយ៉ាងលើសលុបលើអ្នកប្រដាល់ Vilma Viitanen (ហ្វាំង ឡង់) ក្នុងការប្រកួតកាលពីយប់ថ្ងៃទី ២ ខែមិថុនា នៅទីក្រុងបាងកក ក្នុងជុំជម្រុះ ទី២នៃព្រឹត្តិការណ៍អូឡាំពិកប៉ារីស ២០២៤។
នេះក៏ជាសំបុត្រអូឡាំពិកចុងក្រោយសម្រាប់ប្រភេទទម្ងន់ ៦០ គីឡូក្រាមផ្នែកនារី ក្នុងជុំជម្រុះទី ២ នៃវិញ្ញាសារកីឡា ប្រដាល់។ សំបុត្រអូឡាំពិកដំបូងក្នុងវិញ្ញាសាកីឡា ប្រដាល់ មកលើអ្នកប្រដាល់ស្រី Vo Thi Kim Anh (ប្រភេទទម្ងន់ ៥៤ គីឡូក្រាម)។
មកទល់នឹងពេលនេះ កីឡាវៀតណាមមានសំបុត្រផ្លូវការចំនួន ១១ ដើម្បីចូលរួម ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅក្នុងវិញ្ញាសាកីឡានានាដូចជា៖ វាយសី បាញ់កាំភ្លើង ប្រដាល់ ហែលទឹក ប្រណាំងកង់ លើកទម្ងន់ ប្រណាំងទូកកាណូ និងរ៉ូអ៊ីង៕