អ្នកយកព័ត៏មាននៅក្នុងនិងក្រៅប្រទេសត្រៀមខ្លួនជាស្រេចផ្សព្វផ្សាយព័ត៏មានអំពីមហាសន្និបាតបក្សលើកទី១២

អ្នកយកព័ត៏មាននៅក្នុងនិងក្រៅប្រទេសត្រៀមខ្លួនជាស្រេចផ្សព្វផ្សាយព័ត៏មានអំពីមហាសន្និបាតបក្សលើកទី១២ - ảnh 1
អ្នកយកព័ត៏មាននៅក្នុងនិងក្រៅប្រទេសត្រៀមខ្លួនជាស្រេចផ្សព្វផ្សាយព័ត៏មានអំពីមហាសន្និបាតបក្សលើកទី១២

(VOV)_អ្នកយកព័ត៏មាននៅក្នុងនិងក្រៅប្រទេសចំនួន៨០០នាក់ នឹងចូលរួមជូន
ព័ត៏មានអំពីមហាសន្និបាតបក្ស លើកទី១២ របស់បក្សកម្មុយនីស្តវៀតណាម។ លោក 
Kazuomi Shimizu ប្រធានការិយាល័យដំណាងទីភ្នាក់ងារ​សារព័ត៏មាន​ NHK(ជប៉ុន)
 បានអោយដឹងថា៖នេះគឺជាលើកដំបូងលោកបានចូលរួមផ្សព្វផ្សាយព័ត៏មាន​អំពីម
ហាសន្និបាតបក្សកម្មនីស្តវៀតណាម។ មុននឹងមហាសន្និបាត​ប្រព្រឹត្តទៅ លោករួម
ជាមួយបណ្ដាអ្នករួមអាជិពផ្សេងៗទៀត បានមានព័ត៏មាន ​បទសរសេរជាច្រើន ស្ដី
អំពីសកម្មភាពត្រៀមរៀបចំ ក៏ដូចជាសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀត
ណាម នាពេលថ្មីៗនេះ។ បណ្ដាបញ្ហាដែលបានលោក និងអ្នកយកព័ត៏មានជាច្រើន
យកចិត្តទុកដាក់នៅមហាសន្និបាតលើកនេះ នោះគឺគោលមាគា៍អភិវឌ្ឍន៍សេដ្ឋកិច្ច
 និងកិច្ចការបរទេសរបស់វៀតណាមនាពេលខាង​មុខនេះ។

          “ អ្នកយកព័ត៏មានអន្តរជាតិយកចិត្តទុកដាក់ដល់ប្រការចំនួន២។ ទីមួយគឺ​អំ
ពី​កំណែទម្រង់សេដ្ឋកិច្ច។ ទីពីរគឺបញ្ហានៅសមុទ្រខាងកើត។ ស្ថានភាពនៅ​សមុទ្រ
ខាងកើតកាន់តែស្មុគ្រស្មាញ និងរដ្ឋាភិបាលជប៉ុនក៏ព្រួយបារម្ភជាច្រើន។​ដូច្នេះ ខ្ញុំ
យកចិត្តទុកដាក់ជាច្រើនថា៖​បក្សកម្មុយនីស្តវៀតណាមមានទិសដៅអ្វី​ ដើម្បីដោះ
ស្រាយបញ្ហានៅសមុទ្រខាងកើតនេះ។”

          នាបច្ចុប្បន្ន មជ្ឈមណ្ឌលសារប័ត៍មាន មហាសន្និបាត បក្សកម្មុយនីស្តវៀត
ណាម នីតិកាលទី១២ បានដាក់អោយដំណើការ។ លោក Nguyen The Ky អនុប្រ
ធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានអះអាងថា៖ ក្រៅពីការ​បង្កលក្ខ
ណះអំពីហេដ្ឋារចនាសម្ព័ន្ធ សម្ភារះសំរាប់អ្នកយកព័ត៏មាន មជ្ឈមណ្ឌលក៏បាន
រៀបចំបណ្ដាសន្និសីទកាសែត ដើម្បីផ្តល់ព័ត៏មានអំពីសកម្មភាពរបស់មហាសន្និ
បាតទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ