អ្នកយកព័ត៌មានរបស់ AFP ចំនួនពីរនាក់ត្រូវបានចាប់ខ្លួននៅពេលធ្វើការនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

(VOVWORLD) - យោងតាមភ្នាក់ងារសារព័ត៌មានបារាំង  AFP បានឲ្យដឹងថា អ្នកយកព័ត៌មាន AFP ចំនួនពីរនាក់ត្រូវបានវាយបាបនិងចាប់ឃុំខ្លួនដោយកងកម្លាំងសន្តិសុខនៅ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ខណៈពេលដែលពួកគេកំពុងផ្សាយព័ត៌មានអំពីបាតុកម្មខុសច្បាប់របស់គណបក្សប្រឆាំងនៅទីក្រុង Bangui។
អ្នកយកព័ត៌មានរបស់ AFP ចំនួនពីរនាក់ត្រូវបានចាប់ខ្លួននៅពេលធ្វើការនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល  - ảnh 1 អ្នកយកព័ត៌មានរបស់ AFP ចំនួនពីរនាក់ត្រូវបានចាប់ខ្លួននៅពេលធ្វើការនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល 

អ្នកយកព័ត៌មាន ២ នាក់នេះរួមមាន លោក Charles Bouessel អាយុ ២៨ ឆ្នាំ និងលោក Florent Vergnes អាយុ ៣០ ឆ្នាំ បានឲ្យដឹងថា ពួកគេត្រូវបានចាប់ឃុំខ្លួនអស់រយៈពេលជាង ៦ ម៉ោង ហើយបានសួរចម្លើយចំនួន ៣ ដង នាពីថ្ងៃទី ១៥ ខែមិថុនាកន្លងទៅ បន្ទាប់ពីបានប្រទះឃើញដោយផ្ទាល់ភ្នែកការដែលកងកម្លាំងសន្តិសុខ OCRB នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលបង្ក្រាបបាតុករ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល លោក Flavien Mbata បានបញ្ជាក់ថា អ្នកយកព័ត៌មានទាំង ២ នេះ ត្រូវបានចាប់ឃុំខ្លួនពីបទចូលរួមក្នុងបាតុកម្មខុសច្បាប់។ លោក Flavien Mbata បានបន្តទៀតថាអ្នកយកព័ត៌មានទាំង ២ រូបនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ហើយករណីនេះកំពុងត្រូវបានស៊ើបអង្កេតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ