អ្នករាយការណ៍ពិសេស អ. ស.ប ដាស់តឿនឱ្យពិចារណាឡើងវិញនូវបទដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

(VOVWORLD) - លោក Tomas Ojea Quintana អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាកូរ៉េខាងជើង កាលពីថ្ងៃទី ៩ ខែមិថុនាបានដាស់តឿន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យពិចារ ណាឡើងវិញនូវបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ដើម្បីធានាការផ្គត់ផ្គង់ស្បៀងអាហារ។
អ្នករាយការណ៍ពិសេស អ. ស.ប ដាស់តឿនឱ្យពិចារណាឡើងវិញនូវបទដាក់ទណ្ឌកម្មលើកូរ៉េខាងជើង - ảnh 1 កសិករធ្វើស្រែនៅតាមចម្ការក្នុងខេត្ត Chongsan-riប្រទេសកូរ៉េ ខាងជើង  (ប្រភព៖ AFP / TTXVN)

យោងតាម លោក Quintana  បានឲ្យដឹងថាដោយសារអនុវត្តរាល់វិធានការដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19 ហេតុដូច្នេះកូរ៉េខាងជើងកំពុងស្ថិតនៅក្នុង “ស្ថានភាពកង្វះស្បៀងអាហារយ៉ាងពេញទី”។

លោក Quintana ក៏បានលើកឡើងថាជំងឺរាតត្បាតសកល Covid-19 បាន ជេះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ខឿនសេដ្ឋកិច្ចកូរ៉េខាងជើងនៅពេលដែលទំហំពាណិជ្ជកម្មជាមួយចិនក្នុងខែមីនានិងខែមេសាត្រូវបានធ្លាក់ចុះដល់៩០% ដោយ សារតែការបិទព្រំដែនអស់    រយៈពេល ៥ ខែ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ អាស្រ័យដោយហេតុនេះ កូរ៉េខាងជើងកំពុងស្ថិតនៅក្នុងស្ថានភាពអាសន្នស្តីពីសន្តិសុខស្បៀងអាហារតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ