អ្នកវិទ្យាសាស្ត្រស្នើអោយដាក់តំបន់ស្រុក Nui Thanh ជាបេតិកភ័ណ្ឌភូគព្ភសាស្ត្រតំបន់
(VOVWORLD) -នាថ្ងៃទី៣សីហា នៅស្រុក Nui Thanh (ខេត្ត Quang Nam -ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រ៖ ទទួលស្គាល់តំលៃបេតិកភ័ណ្ឌភូមិគព្ភសាស្ត្រ ស្រុក Nui Thanh។ បទសន្ទរកថាចំនួនជាង២០ នៅសិក្ខាសាលា បានប្រមូលផ្តុំវិភាគសក្ដានុភាព ឧត្តមភាពរបស់បេតិកភ័ណ្ឌភូមិគុព្ភសាស្ត្រ ក្នុងតំបន់ឆ្នេរសមុទ្រ និងកោះសមុទ្រស្រុក Nui Thanh
អ្នកវិទ្យាសាស្ត្រស្នើអោយដាក់តំបន់ស្រុក Nui Thanh ជាបេតិកភ័ណ្ឌភូគព្ភសាស្ត្រតំបន់ |
នាថ្ងៃទី៣សីហា នៅស្រុក Nui Thanh (ខេត្ត Quang Nam -ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រ៖ ទទួលស្គាល់តំលៃបេតិកភ័ណ្ឌភូមិគព្ភសាស្ត្រ ស្រុក Nui Thanh។ បទសន្ទរកថាចំនួនជាង២០ នៅសិក្ខាសាលា បានប្រមូលផ្តុំវិភាគសក្ដានុភាព ឧត្តមភាពរបស់បេតិកភ័ណ្ឌភូមិគុព្ភសាស្ត្រ ក្នុងតំបន់ឆ្នេរសមុទ្រ និងកោះសមុទ្រស្រុក Nui Thanh និងតំបន់ជំវិញនានា។ដោយមានលក្ខណះពិសេសអំពីទិដ្ឋភាព ក៏ដូចជាតំលៃវិទ្យាសាស្ត្រ តំបន់ឃុំ Tam Hai , Tam Quang និងតំបន់ជំវិញ ស្រុក Nui Thanh អ្នកវិទ្យាសាស្ត្រជាច្រើនបានអះអាងថា៖ តំបន់នេះអាចជាបេតិកភ័ណ្ឌភូមិគុព្ភសាស្ត្រថ្នាក់អន្តរជាតិ។ដូច្នេះ សិក្ខាសាលាលើកនេះ ជាបុព្វបទដើម្បីខេត្ត Quang Nam រៀបចំសំណុំឯកសារអភិរក្ស និងកសាងសំណុំឯកសារវិទ្យាសាស្ត្រ ចូលរួមបណ្ដាសួនឧទ្យានភូមិគព្ភសាស្ត្រថ្នាក់ជាតិនិងអន្តរជាតិ ចំពោះបេតិកភ័ណ្ឌភូមិគព្ភសាស្ត្រស្រុក Nui Thanh៕