អ្នកស្ម័គ្រចិត្តចំនួន ៣៥ នាក់ដើមដំបូងបានធ្វើតេស្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ Nano Covax ដំណាក់កាលទី ២
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុងហាណូយ វិទ្យាស្ថានវេជ្ជសាស្ត្រយោធា (ក្រសួងការពារជាតិវៀតណាម) បានធ្វើតេស្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ Nano Covax ដំណាក់កាលទី ២ លើអ្នកស្ម័គ្រចិត្តចំនួន ៣៥ នាក់ ដើមដំបូង។
សកម្មភាពធ្វើតេស្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ Nano Covax ដំណាក់កាលទី ២ |
នេះគឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដើមដំបូងរបស់វៀតណាម ដែលត្រូវបានធ្វើតេស្តគ្លីលិកលើមនុស្ស របស់ក្រុមហ៊ុនភាគហ៊ុនជីវសាស្ត្រឱសថ Nanogen។ ការធ្វើតេស្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ Nano Covax ដំណាក់កាលទី២ ត្រូវបានប្រព្រឹត្តិទៅនៅ វិទ្យាស្ថានវេជ្ជសាស្ត្រយោធា (ក្រសួងការពារជាតិវៀតណាម) និងវិទ្យាស្ថាន Pasteur ទីក្រុងហូជីមិញ។ តាមផែនការ ដំណាក់កាលទី ២ នេះ នឹងមាន អ្នកស្ម័គ្រចិត្តចំនួន ៥៦០ ចុះឈ្មោះចាក់វ៉ាក់សាំង ដែលមានអាយុពី ១៨ ទៅ ៦០ ឆ្នាំ ក្នុងនោះអ្នកស្ម័គ្រចិត្តមួយចំនួនមានជំងឺប្រចាំកាយមិនសូវធ្ងន់ធ្ងរដដែល។ លោកឧត្តមសេនីយ៍ទោសាស្រ្តាចារ្យ បណ្ឌិត Do Quyet នាយកមន្ទីរពេទ្យវេជ្ជសាស្ត្រយោធាបានមានប្រសាសន៍ថា តាមផែនការ លទ្ធផលធ្វើតេស្តចាក់វ៉ាក់សាំងនឹងត្រូវបានប្រកាសនៅខែឧសភា ឆ្នាំ ២០២១ ខាងមុខផងដែរ៕