អ្នកស្លាប់ភាគច្រើនក្នុងការវាយប្រហារនៅ Istanbul គឺជនជាតិអ៊ីស្រាអ៊ែល

អ្នកស្លាប់ភាគច្រើនក្នុងការវាយប្រហារនៅ Istanbul គឺជនជាតិអ៊ីស្រាអ៊ែល - ảnh 1
កងកម្លាំងប៉ូលីសនិងជនស្ម័គ្រចិត្តជួយឧបត្ថម្ភអ្នករងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកនៅ Istanbul (រូបថត៖AFP/TTXVN

(VOVworld) - សារព័ត៌មានទួរគីនាថ្ងៃទី១៩ មិនា បានផ្សាយថា ក្នុងចំណោមអ្នក
ស្លាប់ទាំង៤នាក់ក្នុងការវាយប្រហារអត្តឃាតដោយគ្រាប់បែកដែលកើតឡើងនា
ថ្ងៃដដែលនៅទីក្រុង Istanbul នោះ មានជនអ៊ីស្រាអ៊ែល៣នាក់និងជនអ៊ីរ៉ង់ម្នាក់។
ប៉ុន្តែនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu នាថ្ងៃដដែលបានឲ្យដឹង
ថា​ លោកមិនចាត់ទុកការវាយប្រហារអត្តឃាតនៅ Istanbul គឺតម្រង់ទៅលើជន
អ៊ីស្រាអ៊ែលដោយសារជារៀងរាល់ឆ្នាំមានជនអ៊ីស្រាអ៊ែលរាប់សែននាក់ទៅទេស
ចរណ៍នៅទួរគី។ ការវាយប្រហារអត្តឃាតដោយគ្រាប់បែកដែលកើតឡើងនៅវិថី
ដើរថ្មើជើង Istiklal Caddesi នៅមជ្ឈមណ្ឌលទីក្រុង​ Istanbul របស់ទួរគីបានបណ្ដាល
ឲ្យមនុស្ស៤ នាក់ស្លាប់និង៣៦នាក់រងរបួស ក្នុងនោះមាន៧នាក់រងរបួសយ៉ាងធ្ងន់
ធ្ងរ។ នាបច្ចុច្បន្ន មិនទាន់មានអង្គការណាឡើងសម្លេងទទួលខុសត្រូវអំពីរឿង
ហេតុពោលខាងលើនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ