អ្នកអភិរក្សជនជាតិវៀតណាមដំបូងគេដែលទទួលបានពានរង្វាន់បរិស្ថានធំបំផុតលើពិភពលោក
(VOVWORLD) - លោកគឺជាអ្នកអភិរក្សជនជាតិវៀត ណាមដើមដំបូងនិងជាពលរដ្ឋវៀតណាមទី ២ ដែលទទួលបានពានរង្វាន់ជាប្រវត្តិសាស្ត្រជាង ៣០ ឆ្នាំនៃពានរង្វាន់ Goldman Environmental Pzire ដែលត្រូវបានគេប្រដូចទៅនឹង “ណូបែលបៃតង” អញ្ជឹង។
លោក Nguyen Van Thai |
លោក Nguyen Van Thai នាយកមជ្ឈមណ្ឌលអភិរក្សសត្វព្រៃនៅវៀតណាម (Save Vietnam’s Wildlife-SVW) ទើបតែត្រូវបានប្រកាសថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៦ នាក់នៅលើពិភពលោក ដែលត្រូវបានផ្តល់កិត្តិយសក្នុងពានរង្វាន់ Goldman Environmental Pzire ឆ្នាំ ២០២១ (ពានរង្វាន់ធំបំផុតលើពិភពលោកអំពីបរិស្ថានឆ្នាំ ២០២១)។ លោកគឺជាអ្នកអភិរក្សជនជាតិ វៀតណាមដើមដំបូងនិងជាពលរដ្ឋវៀត ណាមទី ២ ដែលទទួលបានពានរង្វាន់ជាប្រវត្តិសាស្ត្រជាង ៣០ ឆ្នាំនៃពានរង្វាន់ Goldman Environmental Pzire ដែលត្រូវបានគេប្រដូចទៅនឹង “ពានរង្វាន់ណូបែលបៃតង” អញ្ជឹង។
ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវការបរិច្ចាគឥតឈប់ឈរនិងការខិតខំប្រឹងប្រែងរបស់លោក Nguyen Van Thai ក៏ដូចជាអង្គការ AVW ក្នុងរយៈពេលជាង ៧ ឆ្នាំក្នុងវិស័យអភិរក្សសត្វព្រៃ៕