អនុគណៈកម្មការសេដ្ឋកិច្ចសង្គមសូមមតិរបស់អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ

(VOVWORLD) - អញ្ជើញថ្លែងបើកកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សម្ដែងនូវគោលបំណងថា អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ នឹងផ្ដល់យោបល់យ៉ាង សកម្មនិងស្មោះត្រង់ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ ក្នុងចន្លោះពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ក៏ដូចជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម រយៈពេល៥ឆ្នាំក្នុងចន្លោះពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ផងដែរ។ 
អនុគណៈកម្មការសេដ្ឋកិច្ចសង្គមសូមមតិរបស់អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ចើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VOV) 

  នាព្រឹកថ្ងៃទី២៦ ខែសីហា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រធានអនុគណៈកម្មការសេដ្ឋកិច្ចសង្គមត្រៀមរៀប ចំអោយមហាសន្និបាតបក្សលើកទី១៣ បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំសូម មតិរបស់បណ្ដាអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀត ណាម ចំពោះពង្រាងឯកសារមហាសន្និបាត។

        អញ្ជើញថ្លែងបើកកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សម្ដែងនូវគោល បំណងថា អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ នឹងផ្ដល់យោបល់យ៉ាង សកម្មនិងស្មោះត្រង់ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ ក្នុងចន្លោះពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ក៏ដូចជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម រយៈពេល៥ឆ្នាំក្នុងចន្លោះពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ផងដែរ។ លោកនាយក រដ្ឋមន្រ្តីបានចាត់ទុកថា នេះជាយោបល់ដ៏សំខាន់ណាស់ ដោយសារតែរាល់អតីត ថ្នាក់ដឹកនាំទាំងអស់សុទ្ធតែជាអ្នកមានបទពិសោធន៍ជាច្រើនក្នុងការដឹកនា ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ