អនុគណៈកម្មាធិការរៀបចំកម្មាភិបាលនិងដោះស្រាយការប្តឹងតវ៉ា-ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ
|
អនុគណៈកម្មាធិការរៀបចំកម្មាភិបាលនិងដោះស្រាយការប្តឹងតវ៉ា-ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិរៀបចំកិច្ចប្រជុំបំរុង |
(VOV)_នាព្រឹកថ្ងៃទី៧ មិថុនា អនុគណៈកម្មាធិការរៀបចំកម្មាភិបាល និងដោះ
ស្រាយការប្តឹងតវ៉ា-ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិបានដំណើការកិច្ចប្រជុំបំរុង
ដើម្បីត្រៀមរៀបចំខ្លឹមសារនានាសំរាប់កិច្ចប្រជុំលើកទី៦ របស់ក្រុមប្រឹក្សារៀបចំការ
បោះឆ្នោតជាតិ នឹងប្រព្រឹត្តទៅនាថ្ងៃទី៨មិថុនា។ នៅទីនេះ បណ្ដាអង្គសន្និសីទពិភាក្សា
អំពីពង្រាងឯកសារបូកសរុបការបោះឆ្នោតសមាជិកសភា នីតិកាលទី១៤ សេចក្ដីស
ម្រេចចិត្តប្រកាសលទ្ធផលបោះឆ្នោត និងបញ្ជីឈ្មោះអ្នកជាប់ឆ្នោតជាសមាជិកសភា
នីតិកាលទី១៤។ ថ្លែងមតិនៅទីនេះ លោក Phung Quoc Hien អនុប្រធានរដ្ឋសភា និង
ជាប្រធានអនុគណៈកម្មាធិការរៀបចំកម្មាភិបាល និងដោះស្រាយការប្តឹងតវ៉ា បាន
អោយដឹងថា៖ បន្ទាប់ពីពេលប្រកាសលទ្ធផលការបោះឆ្នោត និងបញ្ជីឈ្មោះអ្នកជាប់
ឆ្នោតជាសមាជិកសភា នីតិកាលទី១៤អនុគណៈកម្មាធិការនឹងបន្តពិនិត្យមើល ដោះ
ស្រាយការប្តឹងតវ៉ាដែលទាក់ទិនដល់លទ្ធផលបោះឆ្នោតសមាជិកសភានីតិកាលទី១៤
(ប្រសិនបើមាន) ជួយក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ ពិនិត្យមើកអត្តចរិតរបស់
អ្នកជាប់ឆ្នោតជាសមាជិកសភា៕