អនុតំបន់អាស៊ានដំណើរការកិច្ចប្រជុំអំពីបញ្ហាបំពុលបរិស្ថានដោយឧស្ម័ន្ធធូលីនៅម៉ាឡេស៊ី

អនុតំបន់អាស៊ានដំណើរការកិច្ចប្រជុំអំពីបញ្ហាបំពុលបរិស្ថានដោយឧស្ម័ន្ធធូលីនៅម៉ាឡេស៊ី - ảnh 1
សន្និសីទលើកទី ១៥ នៃក្រុមការងារបច្ចេកទេសអំពីការបំពុលដោយឧស្ម័ន្ធធូលីអន្តរព្រំដែន បានប្រព្រឹត្តទៅ (Image: Vietnamplus)

(VOVworld) – សន្និសីទលើកទី ១៥ នៃក្រុមការងារបច្ចេកទេសនិងគណៈកម្មាធិការ
ទទួលបន្ទុកថ្នាក់រដ្ឋមន្ត្រីនៃបណ្ដាប្រទេសក្នុងអនុតំបន់អាស៊ាន (រួមមាន ប្រ៊ុយណេ
ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សឹង្ហបុរីនិងថៃ) អំពីការបំពុលដោយឧស្ម័ន្ធធូលីអន្តរព្រំដែន
នប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ កក្កដា នៅទីក្រុង Kualar Lumpur ម៉ាឡេស៊ី។ ក្នុងសន្និសីទលើកនេះ បណ្ដារដ្ឋមន្ត្រីបានពិភាក្សាអំពីការខំប្រឹងប្រែងនិងវិធានការ
សហប្រតិបត្តិការយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងស្ថានភាពបំពុលដោយឧស្ម័ន្ធធូលីដែល
បណ្ដាលមកពីការឆេះព្រៃនៅ Riau ឥណ្ឌូណេស៊ី។ ភាគីនានាក៏បានឯកភាពអំពី
ការអនុវត្តប្រព័ន្ធឃ្លាំមើលតំបន់ដែលមានគ្រោះថ្នាក់ឆេះខ្ពស់តាមរយៈផែនទី digital។ ក៏ក្នុងសន្និសីទនេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ី លោក Balthasar Kambuaya
បានឲ្យដឹងថា៖ ប្រទេសនេះនឹងអនុម័តលើកិច្ចព្រមព្រៀងអាស៊ានអំពីការបំពុលឧស្ម័ន្ធ
ធូលីអន្តរព្រំដែន នាចុងឆ្នាំ ២០១៣ ឬ នាដើមឆ្នាំ ២០១៤។ អគ្គលេខាធិការអាស៊ាន
លោក Le Luong Minh បានលើកដម្កើងស្មារតីសហប្រតិបត្តិការរបស់ឥណ្ឌូណេស៊ីហើយ
ចាត់ទុកថា៖ ដោយមានជោគជ័យនេះ អាស៊ាននឹងទទួលបានការព្រមព្រៀង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ