អន្តរជាតិមានការព្រួយបារម្ភកាន់តែខ្លាំងឡើង​អំពីវិបត្តិនៅប្រទេសហៃទី

(VOVWORLD) - រដ្ឋបាលសហរដ្ឋអាមេរិកនៅថ្ងៃទី ១៨ ខែមីនា បានឲ្យដឹងថា ជើងហោះហើរដំបូងដឹកពលរដ្ឋអាមេរិកជាង ៣០ នាក់ដែលជម្លៀសចេញពីប្រទេសហៃទីបានចុះចតនៅអាកាសយានដ្ឋាន Miami រដ្ឋ Florida (សហរដ្ឋអាមេរិក) ក្នុងបរិបទដែលមានអំពើហិង្សាកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកោះការ៉ាប៊ីននេះ ដែលបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងដល់សហគមន៍អន្តរជាតិ។

នាថ្ងៃទី ១៧ ខែមីនា ក្រុមចោរប្លន់នៅក្នុងប្រទេសហៃទីបានបន្តចោរជំនួយនៅកំពង់ផែសំខាន់ក្នុងរដ្ឋធានី Port-au-Prince ហើយមុននោះបានវាយប្រហារដោយបង្ខំឱ្យអាកាសយានដ្ឋានសំខាន់នៅក្នុងទីក្រុងនេះត្រូវបិទទ្វារ។

អន្តរជាតិមានការព្រួយបារម្ភកាន់តែខ្លាំងឡើង​អំពីវិបត្តិនៅប្រទេសហៃទី - ảnh 1អំពើហិង្សានៅតែបន្តក្នុងប្រទេសហៃទី ។ រូបថត៖ រ៉យទ័រ

យោងតាមអង្គការសហប្រជាជាតិ (UN) ដោយសារតែអំពើហិង្សា ជនស៊ីវិលហៃទីយ៉ាងហោចណាស់ ១៣.០០០ នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួន ប្រតិបត្តិការនិងសេវាកម្មរបស់រដ្ឋហៃទីកំពុងឈានដល់ការដួលរលំ ហើយប្រទេសកោះការ៉ាប៊ីននេះ កំពុងប្រឈមមុខនឹងហានិភ័យនៃវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ សូម្បីតែទីភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនក្នុងប្រទេសហៃទីក៏ជាគោលដៅនៃការវាយប្រហារផងដែរ។

អន្តរជាតិមានការព្រួយបារម្ភកាន់តែខ្លាំងឡើង​អំពីវិបត្តិនៅប្រទេសហៃទី - ảnh 2លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ។ រូបថត៖ UN 

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric មានប្រសាសន៍ថា៖ 

“យើងកំពុងវាយតម្លៃឡើងវិញនូវវត្តមានរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសហៃទី ខណៈដែលនៅតែប្តេជ្ញាអនុវត្តន៍យ៉ាងពេញលេញនូវការផ្តល់ជំនួយសំខាន់ៗដល់ប្រជាជនហៃទី។ អង្គការសហប្រជាជាតិបានអនុញ្ញាតឱ្យបញ្ជូនបុគ្គលិកអន្តរជាតិមួយចំនួនរបស់អង្គការសហប្រជាជាតិចេញពីប្រទេសហៃទីបណ្តោះអាសន្ន ហើយអ្នកជំនាញផ្នែកវិបត្តិ និងបុគ្គលិកមនុស្សធម៌មួយចំនួននឹងធ្វើដំណើរទៅកាន់ប្រទេសហៃទីដើម្បីជួយដល់ប្រតិបត្តិការនៅហ្នឹងមូលដ្ឋាន”។

ក្នុងពេលជាមួយគ្នានោះ បណ្តាប្រទេសក្នុងតំបន់កំពុងពង្រឹងសន្តិសុខដោយសារការព្រួយបារម្ភចំពោះរលកជនភៀសខ្លួនពីប្រទេសហៃទី។ ប្រទេសជិតខាងគឺសាធារណរដ្ឋដូមីនីកែន បានបង្កើនការគ្រប់គ្រងព្រំដែនហើយដាក់ពង្រាយកងកម្លាំងពិសេសទៅជម្លៀសពលរដ្ឋ។ នៅសហរដ្ឋអាមេរិក អភិបាលរដ្ឋ Florida លោក Ron DeSantis ក៏បានបញ្ជូនទាហានជាង ២៥០ នាក់ពីកងកម្លាំងជាច្រើនទៅកាន់តំបន់ភាគខាងត្បូងនៃរដ្ឋ Florida និងតំបន់សំខាន់ៗដើម្បីការពារហានិភ័យនៃជនភៀសខ្លួនពីប្រទេសហៃទីដែលហូរចូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ