អន្តរជាតិវាយតម្លៃខ្ពស់ចំពោះភាពធន់របស់វៀតណាមក្នុងបរិបទដ៏លំបាកនៃសេដ្ឋកិច្ចសកល

(VOVWORLD) - ប្រៀបខ្លាំងទាក់ទងនឹងពលករ សមាហរណកម្មពាណិជ្ជកម្ម សកល ខ្សែសង្វាក់ផ្គត់ផ្គង់ ស្ថិរភាពនយោបាយ និងធនធានសក្តានុពល រួមជាមួយនឹង ការសន្យារបស់រដ្ឋាភិបាលក្នុងការជំរុញពាណិជ្ជកម្ម និងកំណើនប្រកបដោយចីរភាព បានជួយវៀតណាមកាត់បន្ថយផលប៉ះពាល់ពីបញ្ហាប្រឈមនានា។

អន្តរជាតិវាយតម្លៃខ្ពស់ចំពោះភាពធន់របស់វៀតណាមក្នុងបរិបទដ៏លំបាកនៃសេដ្ឋកិច្ចសកល - ảnh 1ទីស្នាក់ការនៃធនាគារពិភពលោក (WB) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
(រូបថត៖ AFP/TTXVN)
បរិយាកាសធុរកិច្ចអំណោយផល កំណើនសេដ្ឋកិច្ចស្ថិរភាព ការកែលម្អហេដ្ឋា រចនាសម្ព័ន្ធ និងការផ្លាស់ប្តូរគោលនយោបាយបានរួមចំណែក នាំវៀតណាមក្លាយជា ប្រទេសនាំមុខគេក្នុងការទាក់ទាញទុនវិនិយោគពីបរទេស។ ធនាគារពិភពលោក និង មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថា បណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដូចជា វៀតណាមនឹងងើបឡើងវិញយ៉ាងខ្លាំងនាពេលអនាគតដ៏ខ្លីនេះ នៅពេលដែលបញ្ហា ប្រឈមចំពោះសេដ្ឋកិច្ចសកលបានធូរស្បើយ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញនៅឆមាសទីពីរនៃឆ្នាំនេះ ដោយសម្រេចបានប្រហែល ៤,៧% សម្រាប់ពេញមួយឆ្នាំ។ អតិផរណាទំនងជាត្រូវ បានគ្រប់គ្រងនៅក្រោមគោលដៅ ៤,៥% របស់ធនាគាររដ្ឋវៀតណាម ហើយប្រទេស នេះអាចត្រឡប់ទៅរកល្បឿនកំណើនខ្ពស់ក្នុងរយៈពេលមធ្យម នៅពេលអនុវត្តន៍ កំណែទម្រង់រចនាសម្ព័ន្ធ។
ចំណែកយោងតាមលោកស្រី Michele Wee អគ្គនាយិកាធនាគារ Standard Chartered វៀតណាមវិញ ប្រៀបខ្លាំងទាក់ទងនឹងពលករ សមាហរណកម្មពាណិជ្ជកម្ម សកល ខ្សែសង្វាក់ផ្គត់ផ្គង់ ស្ថិរភាពនយោបាយ និងធនធានសក្តានុពល រួមជាមួយនឹង ការសន្យារបស់រដ្ឋាភិបាលក្នុងការជំរុញពាណិជ្ជកម្ម និងកំណើនប្រកបដោយចីរភាព បានជួយវៀតណាមកាត់បន្ថយផលប៉ះពាល់ពីបញ្ហាប្រឈមនានា។
ក្នុងពេលជាមួយគ្នានោះ លោកស្រី Yun Liu សេដ្ឋវិទូស្រាវជ្រាវទីផ្សារអាស៊ី អាគ្នេយ៍ ធនាគារ HSBC បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមកំពុងដំណើរការល្អជាង ប្រទេសភាគច្រើន ហើយនៅតែជាគោលដៅទាក់ទាញសម្រាប់លំហូរទុនវិនិយោគ ផ្ទាល់ពីបរទេស (FDI) ចូលក្នុងវិស័យផលិតកម្ម។
យោងតាមកាសែត The Business Times របស់សិង្ហបុរី ក្នុងរយៈពេលប៉ុន្មានឆ្នាំ ថ្មីៗនេះ រដ្ឋាភិបាល និងវិស័យឯកជនបានជំរុញយ៉ាងខ្លាំងការទាក់ទាញទេពកោសល្យ ដើម្បីប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលផលិតកម្មបច្ចេកវិទ្យាក្នុងតំបន់។ ប្រការ នេះបានទាក់ទាញការចាប់អារម្មណ៍ពី "ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស" សកល ហើយ សម្ព័ន្ធក្រុមហ៊ុនជាច្រើនបានបង្កើនការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាខ្ពស់របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ