អនុប្រធានរដ្ឋបានទទួលជួបគណៈប្រតិភូអ្នកធ្វើហិរញ្ញប្បទានមូលនិធិគាំពារកុមារវៀតណាម

អនុប្រធានរដ្ឋបានទទួលជួបគណៈប្រតិភូអ្នកធ្វើហិរញ្ញប្បទានមូលនិធិគាំពារកុមារវៀតណាម - ảnh 1
អនុប្រធានរដ្ឋបានទទួលជួបគណៈប្រតិភូអ្នកធ្វើហិរញ្ញប្បទានមូលនិធិគាំពារកុមារវៀតណាម (VOV)

        Vovworld-តាមរបាយការណ៍របស់មូលនិធិគាំពារកុមារវៀតណាមឆ្នាំ​២០១៤
មូលនិធិចលនាបានចំនួនប្រាក់ជាង៩៥ពាន់លានដុង​ដើម្បីជួយ​ឧបត្ថម្ភ​កុមារជាង
៨៦ពាន់នាក់មានស្ថានភាពលំបាកជាពិសេសនិងចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង
ជួយឧបត្ថម្ភចំនួនប្រាក់ប្រមាណ១១១ពាន់លានដុងសំរាប់បណ្ដាឆ្នាំជាបន្ត។ ថ្លែង
មតិនៅពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូដំណាងអ្នក​ធ្វើ​ហិរញ្ញប្បទាន
មូលនិធិគាំពារកុមារវៀតណាមនារសៀលថ្ងៃទី២៤មករា អនុប្រធាន​រដ្ឋវៀតណាម
លោកស្រី Nguyen Thi Doan បានថ្លែងអំណរគុណ​និង​មានបំណងអ្នកធ្វើហិរញ្ញប្បទាន
បន្តរួមដំណើរជាមួយមូលនិធិគាំពារកុមារវៀតណាមដើម្បីកាន់តែមានសាលាថ្មីជា
ច្រើនត្រូវបានកសាង កាន់តែជួយ​ឧបត្ថម្ភ​សិស្សានុស្សិសកុមារមានស្ថានភាពលំបាក
ជាច្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ