អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ជួបសំណេះសំណាលជាមួយក្រុមគ្រួសារឆ្នើមវ័យក្មេង ឆ្នាំ ២០២០

(VOVWORLD) -  គ្រួសារទាំងនេះ ជាក្រុមគ្រួសារដែលបានខិតខំប្រឹងប្រែងជំនះ ពុះពាររាល់ការលំបាក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម។
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ជួបសំណេះសំណាលជាមួយក្រុមគ្រួសារឆ្នើមវ័យក្មេង ឆ្នាំ ២០២០ - ảnh 1អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងក្នុងពិធី

នាថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានទទួលជួបជាមួយគណៈប្រតិភូដែលចូលរួមកម្មវិធីលើកដំកើងក្រុមគ្រួសារឆ្នើមវ័យក្មេង ឆ្នាំ ២០២០។ គ្រួសារទាំងនេះ ជាក្រុមគ្រួសារដែលបានខិតខំប្រឹងប្រែងជំនះពុះពាររាល់ការលំបាក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម។

ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម រៀបចំពិធីលើកដំកើងគ្រួសារឆ្នើមវ័យក្មេង។ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពដែលមានអត្ថន័យ ជាដំណោះស្រាយដ៏មានប្រសិទ្ធិភាពក្នុងការចូលរួមកសាងនិងផ្សព្វផ្សាយគុណតម្លៃរបស់គ្រួសារវៀតណាម។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់ការយល់ដឹងអំពីតួនាទីនិងទំនួលខុសត្រូវរបស់ក្រុមគ្រួសារសម្រាប់ការអភិវឌ្ឍសង្គម។ អនុប្រធានរដ្ឋ លោកស្រី  Dang Thi Ngoc Thinh មានបំណងចង់ឲ្យក្រុមគ្រួសារស្រឡាញ់យកចិត្តទុកដាក់និង អោបក្រសោបគ្នាកសាងផ្ទះរបស់ខ្លួនជាមុនសិន ប្រកបដោយសុភមង្គល សុខដុមរមនាក្លាយជាកោសិកាល្អរបស់សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ