អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទទួលជួបគណៈប្រតិភូជនមាន គុណូបការៈខេត្ត Vinh Long

(VOVWORLD) - នាថ្ងៃទី៥ មិថុនា នៅរដ្ឋធានីហាណូយ ក្នុងជំនួបជាមួយគណៈប្រតិភូជនមានគុណូបការៈខេត្ត Vinh Long ភាគខាងត្បូងវៀតណាម អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានវាយតំលៃខ្ពស់ចំពោះការដែលខេត្ត Vinh Long បានអនុវត្តល្អនូវការងារតបស្នងសងគុណ យកចិត្តទុកដាក់ ថែទាំជនមានគុណូបការៈក្នុងប៉ុន្មានឆ្នាំកន្លងទៅ។

 លោកស្រី Dang Thi Ngoc Thinh ជឿជាក់ថា ជនមានគុណូបការៈគ្រប់រូបនៅខេត្ត Vinh Long នឹងពង្រីកនូវប្រពៃណី រក្សាខ្ចាប់ចរិយាសម្បត្តិ សីលធម៌របស់យុទ្ធជនបដិវត្តន៍ អប់រំប្រពៃណីស្នេហារជាតិសំរាប់កូនចៅនិងជំនាន់វ័យក្មេង ខំប្រឹងប្រែងរួមវិភាគទានកសាងខេត្ត Vinh Long និយាយដោយឡែកនិងប្រទេសជាតិនិយាយរួមឲ្យអភិវឌ្ឍន៍កាន់តែសម្បូររុងរឿងនិងចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ