អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាប្រពៃណីតុលាការប្រជា
(VOVWORLD) -នាព្រឹកថ្ងៃទី១២កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធិរំលឹកខួបអនុស្សាវរីយ៍លើកទិ៧២ទិវាប្រពៃណីផ្នែកតុលាការប្រជាជន(ថ្ងៃទី១៣ខែកញ្ញាឆ្នាំ១៩៤៥-ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧) ។អញ្ជើញចូលរួមពិធីនេះ មានអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ។
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាប្រពៃណីតុលាការប្រជាជន |
នាព្រឹកថ្ងៃទី១២កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធិរំលឹកខួបអនុស្សាវរីយ៍លើកទិ៧២ទិវាប្រពៃណីផ្នែកតុលាការប្រជាជន(ថ្ងៃទី១៣ខែកញ្ញាឆ្នាំ១៩៤៥-ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧) ។អញ្ជើញចូលរួមពិធីនេះ មានអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ។ ថ្លែងមតិនៅទីនេះ អនុប្រធានតុលាការប្រជាជនកំពូល លោក Le Hong Quang បានអោយដឹងថា៖
“ ក្រោយរយៈពេល៣ឆ្នាំ អត្រាកំហុសរបស់ចៅក្រមបានថយចុះកំរិតទាបបំផុតពីមុនមក ដោយស្មើនឹង ១,៥% តាមការកំណត់របស់រដ្ឋសភា។ ការកាត់ទោសបានធានាភាពត្រឹមត្រូវអំពីមនុស្ស ស្របតាមច្បាប់។”
នៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានប្រគល់ជូនគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយចំនួន២គ្រឿង គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរចំនួន ១២គ្រឿង ជូនសមូហភាព និងបុគ្គលក្នុងផ្នែកតុលាការ៕