អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីប្រឆាំងការជួញដូរសត្វព្រ
|
ទិដ្ខភាពនៃសន្និសីទ |
(VOVworld)-នាព្រឹកថ្ងៃទី១៧វិច្ឆិកានៅទីក្រុងហាណូយ អនុប្រធានរដ្ឋលោកស្រី Dang
Thi Ngoc Thinh បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិជាន់ខ្ពស់លើកទី៣ស្តីពីប្រឆាំង
ការជួញដូរសត្វព្រៃនិងរុក្ខជាតិ។ចូលរួមក្នុងសន្និសីទនេះមានវត្តមានឧបនាយករដ្ឋ
មន្ត្រី ឡាវ លោក Sonsay Siphandone ព្រះអង្គម្ចាស់អង់គ្លេស William Arthur Philip
Louis អគ្គលេខាធិការរងអ.ស.ប Yury Fedotov និងតំណាងអង្គការអន្តររដ្ឋាភិ បាល
អង្គការអន្តរជាតិជាង១០០រូបទៀត។ ថ្លែងមតិបើកសន្និសីទ អនុប្រធានរដ្ឋ លោកស្រី
Dang Thi Ngoc Thinh បានលើកច្បាស់ថា វៀតណាមផ្តល់អាទិភាព បង្កើតកងកម្លាំង
ប្រតិបត្តិច្បាប់លើវិស័យដូចជា កងកម្លាំងការពារព្រៃឈើ ប៉ូលីស បរិស្ថាន កងទ័ពការ
ពារព្រំដែន គ្រប់គ្រងទីផ្សារ សំដៅអនុវត្តល្អរាល់ការសន្យា បានចែងក្នុងអនុសញ្ញាអន្ត
រជាតិដែលវៀតណាមជាប្រទេសហត្ថលេខី៕