អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសាកសួរសុខទុក្ខគ្រួសារគោលនយោបាយនៅខេត្ត Quang Nam
|
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសាកសួរសុខទុក្ខគ្រួសារគោលនយោបាយនៅខេត្ត Quang Nam |
(VOV)_នាថ្ងៃទី១កក្កដា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc
Thinh បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះបណ្ដាគ្រួសារគោលនយោ
បាយ គ្រួសារក្រីក្រ និងកុមារមានស្ថានភាពលំបាក នៅស្រុក Nam Tra My , Bac Tra
My, Duy Xuyen ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម)។ នៅតំបន់ទាំងនេះ អនុ
ប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានចុះសាកសួរសុខទុក្ខ ស្រាវជ្រាវអំពីជីវ
ភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះ ជាពិសេសគឺគ្រួសារជនជាតិភាគតិច ហើយសំ
ណូមពរអោយរដ្ឋអំណាចតំបន់ត្រូវយកចិត្តទុកដាក់ ជួយឧបត្ថម្ភច្រើនថែមទៀត ចំ
ពោះកុមារនៅតំបន់ឆ្ងាយដាច់ស្រយាល ដើម្បីគ្មានកុមារណាត្រូវមួយបោះបង់ការសិក្សា
ដោយស្ថានភាពខាងសេដ្ឋកិច្ចឡើយ៕