អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អញ្ជើញជួបពិភាក្សាជាមួយអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Paul Mashatile

(VOVWORLD) - តបតាមការអញ្ជើញរបស់អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អនុប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូងលោក Paul Mashatile និងភរិយា បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមពីថ្ងៃទី ១២-១៥ ខែធ្នូ។ 
អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អញ្ជើញជួបពិភាក្សាជាមួយអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក  Paul Mashatile - ảnh 1អនុប្រធានរដ្ឋ Vo Thi Anh Xuan ជួបសន្ទនាជាមួយអនុប្រធានាធិបតីអាហ្រ្វិកខាងត្បូង Paul Mashatile  (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១៤ ធ្នូ នៅវិមានប្រធានរដ្ឋ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានជួបពិភាក្សាជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Paul Mashatile។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើបណ្តាញកិច្ចការបរទេសរបស់បក្ស ការទូតរដ្ឋ និងការទូតប្រជាជន; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូពីគ្រប់វិស័យ និងគ្រប់កម្រិត ...។  អនុប្រធានាធិបតីអាហ្រ្វិកខាងត្បូងសង្ឃឹមថា វៀតណាមនឹងគាំទ្រការពង្រឹងភាពជាដៃគូជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយអះអាងនូវការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធគយអាហ្វ្រិកខាងត្បូង។

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើថា ភាគីទាំងពីរសម្របសម្រួលការស្រាវជ្រាវ និងជំរុញការចរចាដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី; ខិតខំនាំយកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឡើងដល់ ២ ពាន់លានដុល្លារនាពេលខាងមុខ។ ជំរុញការវិនិយោគលើទីផ្សារគ្នាទៅវិញទៅមកក្នុងវិស័យសក្តានុពល។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ហើយរៀបចំយ៉ាងឆាប់ៗនូវកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៣; ជំរុញការជួបប្រាស្រ័យរវាងប្រជាជន; បង្កើតកម្មវិធីណែនាំ និងផ្សព្វផ្សាយវប្បធម៌យ៉ាងសកម្ម; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ...

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan និងអនុប្រធានាធិបតី Paul Mashatile បានធ្វើជាសាក្សីក្នុងពិធីប្រគល់អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើវិស័យឧត្តមសិក្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ