អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អញ្ជើញបំពេញទស្សនកិច្ចការងារនៅ Ca Mau
(VOVWORLD) - នារសៀលថ្ងៃទី ២៧ ឧសភា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញចុះសួរសុខទុក្ខកម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Rach Goc នៃកងទ័ពការពារព្រំដែនខេត្ត Ca Mau។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញថ្លែងមតិនៅក្នុងដំណើរទស្សនកិច្ចនៅប៉ុស្តិ៍ការពារព្រំដែន Rach Goc (រូបថត៖ VOV) |
ថ្លែងមតិក្នុងដំណើរទស្សនកិច្ចនៅប៉ុស្តិ៍ការពារព្រំដែន Rach Goc អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានវាយតម្លៃខ្ពស់ចំពោះរាល់ការកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងការពារព្រំដែននិយាយរួម ជាពិសេសក្នុងនោះមាន កងទ័ពការពារព្រំដែន Ca Mau និងប៉ុស្តិ៍ការពារព្រំដែន Rach Goc តែងតែកាន់កាំភ្លើងយ៉ាងរឹងមាំដើម្បីការពារអធិបតេយ្យភាពនៃព្រំដែនសមុទ្រ។ លោកស្រីអនុប្រធានរដ្ឋបានស្នើឲ្យកងកម្លាំងការពារព្រំដែន Ca Mau កាន់តែជិតស្និទ្ធជាមួយគ្នា និងបន្តជួយដល់ប្រជាជន។
នារសៀលថ្ងៃដដែល អញ្ជើញចុះសួរសុខទុក្ខ និងបំពេញការងារនៅគណៈកម្មាធិការបក្សស្រុក Ngoc Hien អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើឲ្យខេត្ត Ca Mau ផ្តោតលើការអភិវឌ្ឍសក្តានុពលសេដ្ឋកិច្ចសមុទ្រ និងថាមពលកកើតឡើងវិញ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវកែលម្អជីវភាពទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល និងមូលដ្ឋានបដិវត្តន៍។ គួរតែមានគំរូជាក់ស្តែងដើម្បីជួយគ្រួសារគោលនយោបាយបោះជំហានទៅមុខ។
ក្នុងឱកាសនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានប្រគល់ផ្ទះមេតាធម៌ចំនួន១០ខ្នង និងអំណោយជាច្រើនដល់គ្រួសារគោលនយោបាយក្នុងមូលដ្ឋាន៕