អនុប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ

អនុប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ - ảnh 1
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan

(VOV)_នារសៀលថ្ងៃទី២៤តុលា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋ​វៀត
ណាម លោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនាលោក  Michel Sidibe
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយកកម្មវិធី HIV/AIDS របស់
អង្គការសហប្រជាជាតិ ( UNAIDS) ដែលកំពុងមានដំណើរបំពេញ​ទស្សនកិច្ចនៅ
វៀតណាម។

          នៅក្នុងជំនួប  អនុប្រធានរដ្ឋ​ Nguyen Thi Doan បានសង្កត់ធ្ងន់ថា៖​ វៀតណាម
​បានលាតត្រដាងអនុវត្តយ៉ាងខ្លាំងក្លារាល់សកម្មភាពបង្ការ ប្រឆាំង​​ HIV/AIDS តាម
ការសន្យានយោបាយ  អនុវត្តយុទ្ធសាស្ត្របង្ការ ប្រឆាំង ​HIV/AIDS ដោយមានការ
ចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល។ វៀតណាមក៏ខំប្រឹងប្រែងធានាសមភាព
សំរាប់ប្រជាជនគ្រប់រូប ក្នុងការទទួលសិទ្ធិនិង​ផលប្រយោជន៍សង្គម ការថែទាំសុខា
ភិបាល…លៗ។ លោកស្រី Nguyen Thi Doan ក៏បានស្នើលោក  Michel Sidibe បន្តជួយឧបត្ថម្ភវៀតណាមក្នុងអនុវត្តយុទ្ធ​សាស្ត្រ​បញ្ចប់មហាអាសន្នរោគ AIDS នាឆ្នាំ ២០៣០។

          អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយកកម្មវិធី HIV/AIDS របស់
អង្គការសហប្រជាជាតិ លោក  Michel Sidibe បានសម្ដែងនូវជំនឿជឿជាក់​ថា៖​វៀត
ណាមនឹងដើតួនាទីសកម្មនៅក្នុងក្រុមប្រឹក្សារអង្គការសហ​ប្រជាជាតិ ​ដើម្បីធានា 
HIV / AIDS នឹងបន្តយកចិត្តទុកដាក់នៅក្នុងបណ្ដាគោលដៅអភិវឌ្ឍន៍​ចីរភាព ​បន្ទាប់
ពីឆ្នាំ២០១៥ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ