អនុប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអនុប្រធានាធិបតីប៊ុលហ្គារី

អនុប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអនុប្រធានាធិបតីប៊ុលហ្គារី - ảnh 1
អនុប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអនុប្រធានាធិបតីប៊ុលហ្គារី (VNP)


        Vovworld-ទទួលសេចក្តីអញ្ចើញរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan អនុប្រធានាធិបតីប៊ុលហ្គារីលោកស្រី Margarita Popova អញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៦ដល់២៩​វិច្ឆិកា។

        នាថ្ងៃទី២៧វិច្ឆិកា នៅវិមានប្រធានរដ្ឋ​អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan បានជួបសន្ទនាជាមួយអនុប្រធានាធិបតីលោកស្រី Margarita Popova។ នៅ​ជំនួបសន្ទនានេះ​អនុប្រធានរដ្ឋ Nguyen Thi Doan បានអះអាងថា វៀតណាម​ជានិច្ចកាលគោរពពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តជាប្រពៃណីនិងកិច្ច​សហប្រតិបត្តិការលើច្រើនវិស័យជាមួយប៊ុលហ្គារី។

        រីឯលោកស្រី Margarita Popova បានអះអាងថា ប៊ុលហ្គារីចង់អភិវឌ្ឍន៍​ទំនាក់ទំនងមិត្តភាពជាប្រពៃណីសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀត​ណាមឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ