អនុប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូក្រុមប្រឹក្សាអាជីវករគ្រួសារវៀតណាម
(VOVworld) - នៅជំនួនសន្ទនាជាមួយគណៈប្រតិភូក្រុមប្រឹក្សាអាជីវករគ្រួសារវៀត
ណាមនាថ្ងៃទី២៧ មិថុនា អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បាន
ថ្លែងថា ក្រុមប្រឹក្សាអាជីវករគ្រួសារវៀតណាមនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត
ប្រសិនជាអនុវត្តល្អនូវគោលដៅចំនួន៤ដែលបានដាក់ចេញនោះគឺ កសាងគ្រួសារ
សុភមង្គល អង្គភាពអាជីវកម្មជោគជ័យ អនុវត្តល្អការទទួលខុស ត្រូវចំពោះសង្គម
និងជាកន្លែងជំរុញវឌ្ឍនភាពរបស់អាជីវករ។លោកស្រីក៏បានលើកសំណើរថា ទន្ទឹម
នឹងការធ្វើអាជីវកម្មល្អ សមាជិកនិមួយៗក្នុងគ្រួសារអាជីវករ ត្រូវមានមនសិការអំពី
ការកសាង ថែទាំគ្រួសារឲ្យសុភមង្គល លើកកំពស់ស្មារតី សាមគ្គីភាព ព្រមទាំង
ពង្រីកប្រពៃណីអាជីវកម្មនិងវប្បធម៌អាជីវករក្នុងគ្រួសារ និមួយៗផងដែរ៕