អនុប្រធានរដ្ឋវៀតណាមទៅសាកសួរសុខទុក្ខបណ្ដាអ្នកជំងឺជាកុមារ

       (VOV)_នាថ្ងៃទី២៨ ឧសភា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan ប្រធានមូលនិធិគាំពារកុមារវៀតណាម បាន​អញ្ជើញ​ទៅសាកសួរសុខទុក្ខ និងជូនអំ
ណោយ  អោយកុមារចំនួនជិត១៦០នាក់ ដែលកំពុងប្យាបាលជំងឺ នៅវិទ្យាស្ថានឈាម
វិទ្យា -បញ្ជូនឈាមមជ្ឈឹម ​ទីក្រុង​ហាណូយ ក្នុងឱកាសខែធ្វើសកម្មផាពដើម្បីកុមារ ឆ្នាំ 
២០១៣។ ជួបសំណេះសំណាលជាមួយបណ្ដាកម្មាភិបាល វេជ្ជបណ្ឌិត គិលានុបដ្ឋាករ 
នៃ វិទ្យាស្ថានឈាម​វិទ្យា -បញ្ជូនឈាមមជ្ឈឹម អនុប្រធានរដ្ឋ Nguyen Thi Doan បាន
សង្កត់​ធ្ងន់ថា÷ កុមារកំពុងព្យាបាលជំងឺនៅទីនេះ ភាគច្រើនគឺត្រូវជំងឺធ្ងន់ធ្ងរ ដូច្នេះ 
បណ្ដា វេជ្ជបណ្ឌិត គិលានុបដ្ឋាករ ត្រូវ​ជាឥពុក ម្តាយទីពីរ ថែទាំនិង​ព្យាបាល​ជំងឺអស់
ពីកម្លាំង កាយចិត្តរបស់ខ្លួន ជួយក្មួយៗប្រឆាំងនឹងជំងឺនានា។ នាថ្ងៃនេះដែរ  អនុប្រធាន
រដ្ឋ Nguyen Thi Doan ​បានអញ្ជើញទៅសាក់​សួរ​សុខទុក្ខ និងជូនអំណោយ អោយកុមារ ដែលកំពុងព្យាបាលជំងឺនៅមន្ទីពេទ្យកុមារមជ្ឈឹមផងដែរ៕ 

អនុប្រធានរដ្ឋវៀតណាមទៅសាកសួរសុខទុក្ខបណ្ដាអ្នកជំងឺជាកុមារ - ảnh 1
អនុប្រធានរដ្ឋវៀតណាមទៅសាកសួរសុខទុក្ខបណ្ដាអ្នកជំងឺជាកុមារ(www.thanhtra.com.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ