អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី
(VOVWORLD) -នាយយប់ថ្ងៃទី ៧ ឧសភា គណប្រតិភូវៀតណាមដឹកនាំដោយ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅដល់ ទីក្រុង Ulan Bator ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ១០ ឧសភា ឆ្នាំ ២០១៧។
(VOVWORLD)_នាយយប់ថ្ងៃទី ៧ ឧសភា គណប្រតិភូវៀតណាមដឹកនាំដោយ អនុប្រធានរដ្ឋវៀតណាមលោកស្រី Đặng Thị Ngọc Thịnh បានអញ្ជើញទៅដល់ ទីក្រុង Ulan Bator ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ១០ ឧសភា ឆ្នាំ ២០១៧។ ដំណើរទស្សនកិច្ចរបស់ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh សំដៅជំរុញទំនាក់ទំនងដៃគូមិត្តភាពជាប្រពៃណីដែលមានផលប្រយោជន៍ដូចគ្នាជាមួយម៉ុងហ្គោលី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បើកទូលាយទ្រង់ទ្រាយពាណិជ្ជកម្ម បងើ្កនកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ការងារ អប់រំ វប្បធម៍ ទេសចរណ៍ ជាដើម។
នាថ្ងៃទី៨ឧសភា នៅទីក្រុង Ulan Bator អនុប្រធានរដ្ឋវៀត ណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបចរចារជាមួយនាយករដ្ឋ មន្ត្រី ម៉ុងហ្គោលី លោក Jargaltulgyn Erdenebat ជួបសម្តែងការគួរសមប្រធានា ធិបតី ម៉ុងហ្គោលីលោក Tsakhiagiin Elbegdorj និងប្រធានរដ្ឋសភា ម៉ុងហ្គោលី Miyegombo Enkhbold។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Jargaltulgyn Erdenebat ភាគីទាំងពីរបានផ្លាស់ប្តូរនូវវិធានការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី រវាងប្រទេសទាំងពីរ។ បញ្ចប់កិច្ចចរចារ ថ្នាក់ដឹកនាំទាំងពីររូបបានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ចំនួន ប្រជាជននិងធានាសន្តិសុខសង្គម។
ក្នុងជំនួបជាមួយប្រធានាធិបតីម៉ុងហ្គោលី ភាគីទាំងពីរសុទ្ធតែមានបំណងថា អភិវឌ្ឍន៍ថែមទៀតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
ក្នុងជំនួបជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី ភាគីទាំងពីរមានបំណងជម្រុញ កិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងពហុភាគីសម្រាប់ជួយឧបត្ថម្ភកិច្ចសហប្រតិបត្តិ ការឲ្យមានការអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត៕