អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីឥណ្ឌា

(VOVWORLD) - ក្នុងជំនួប ពិភាក្សាការងារកាលពីថ្ងៃទី១២កុម្ភៈ លោកអនុប្រធានាធិបតី Venkaiah Naidu និងលោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានពិភាក្សាអំពី វិធានការនានាសំដៅជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសគឺលើវិស័យសំខាន់ៗដូច ជាការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្តបច្ចេក វិទ្យានិងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ 
តាមការអញ្ជើញរបស់អនុប្រធានាធិបតីឥណ្ឌាលោក Venkaiah Naidu អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានទៅបំពេញ ទស្សនកិច្ចជាផ្លូវការនៅឥណ្ឌាចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣កុម្ភៈ។ ក្នុងជំនួប ពិភាក្សាការងារកាលពីថ្ងៃទី១២កុម្ភៈ លោកអនុប្រធានាធិបតី Venkaiah Naidu និងលោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានពិភាក្សាអំពី វិធានការនានាសំដៅជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសគឺលើវិស័យសំខាន់ៗដូច ជាការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ ភាគីទាំងពីរក៏ បានឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតថែមទៀតនៅវេទិកាតំបន់និងអន្តរជាតិនានា ចែករំលែកទស្សនៈហើយសហការគ្នាជំរុញសន្តិ ភាព ស្ថិរភាពនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់ អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ