អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សា ជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរស្ស៊ី លោកស្រី V.Matvienko

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់របស់អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh នៅ Saint  Peterburg សហព័ន្ធរុស្ស៊ី នាថ្ងៃទី២១ខែកញ្ញា អនុប្រ ធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ ជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Velentina Matvienko ។

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សា ជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរស្ស៊ី លោកស្រី V.Matvienko - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ជាមួយនឹងប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko (រូបថតៈ TTXVN) 

ក្នុងជំនួបនេះ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោកស្រី Matvienko បានតាងនាម ថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋសភាសហព័ន្ធរុស្ស៊ីនិងរូបលោកស្រីផ្ទាល់ នូវការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមក៏ដូចជាជូនចំពោះក្រុមគ្រួសាររបស់លោកប្រធានរដ្ឋ Tran Dai Quang ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់នេះ។ លោកស្រី Matvienko បាន វាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេងរបស់លោកប្រធានរដ្ឋ Tran Dai Quang ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ តភាពជាប្រពៃណីនិងទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀត ណាម-សហព័ន្ធ រុស្ស៊ី។

រីឯខ្លួនវិញ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំវេទិកាស្ត្រីអាស៊ី-អឺរ៉ុបលើកទី២នេះ រួមទាំងតួនាទីរបស់បុគ្គល លោកស្រី Matvienko ក្នុងការបង្កើតនិងត្រៀមរៀបចំរបៀបវារៈនៃវេទិកា ព្រមទាំងអបអរសាទរជោគជ័យនៃវេទិកានេះផងដែរ។

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សា ជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរស្ស៊ី លោកស្រី V.Matvienko - ảnh 2ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VOV) 

ធ្វើការផ្លាស់ប្តូរមតិអំពីទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី អនុប្រធានរដ្ឋ វៀតណាមលោកស្រី Dang Thi Ngoc Thinh បានអះអាងថា: វៀត ណាមយកចិត្តទុក ដាក់យ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។ ភាគីទាំងពីរបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នានិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីរួមទាំងវេទិកាស្ត្រីអាស៊ី - អឺរ៉ុបនេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ