អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបគណប្រតិភូសមាគមមិត្តភាព ស.ប.ប កូរ៉េ - វៀតណាម
(VOVWORLD) -ក្រោមការដឹកនាំរបស់ បក្សពលករ ស.ប.ប កូរ៉េ ដែលថ្នាក់ដឹកនាំ លោក Kim Jung Un ជាប្រមុខនោះ ប្រជាជន ស.ប.ប កូរ៉េនឹងបន្តទទួលបាន សមិទ្ធផលថ្មីៗ និងធំធេងក្នុងបុព្វហេតុកសាង សង្គមនិយម អភិវឌ្ឍន៍ប្រទេសជាតិ និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបលោកស្រី Ri Kang Juk អនុប្រធាន សមាគមមិត្តភាព ស.ប.ប កូរ៉េ- វៀតណាម |
នារសៀលថ្ងៃទី ២៦ ខែមិនានៅទីក្រុងហាណូយ អនុប្រធានរដ្ឋ វៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលជួបគណប្រតិភូសមាគមគមមិត្តភាព ស.ប.ប កូរ៉េ - វៀតណាម ដឹកនាំដោយ លោកស្រី Ri Kang Juk អនុប្រធាន សមាគមមិត្តភាព ស.ប.ប កូរ៉េ- វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
អញ្ជើញថ្លែងនៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានវាយតំលៃខ្ពស់ចំពោះការដែល ស.ប.ប កូរ៉េបានបញ្ជូនគណៈប្រតិភូគ្រូបង្រៀន និងសិស្សានុសិស្ស សាលាមត្តេយ្យសិក្សា Kieng Sang មកបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ ហើយសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពមានអត្ថន័យក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងរវាងអង្គការមិត្តភាពនៃប្រទេសទាំងពីរនិយាយដោយឡែក។ លោកស្រី Dang Thi Ngoc Thinh មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ បក្សពលករ ស.ប.ប កូរ៉េ ដែលថ្នាក់ដឹកនាំ លោក Kim Jung Un ជាប្រមុខនោះ ប្រជាជន ស.ប.ប កូរ៉េនឹងបន្តទទួលបាន សមិទ្ធផលថ្មីៗ និងធំធេងក្នុងបុព្វហេតុកសាង សង្គមនិយម អភិវឌ្ឍន៍ប្រទេសជាតិ និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ លោកស្រី អនុប្រធានបានស្នើឲ្យបណ្ដាអង្គការមិត្តភាពប្រជាជននៃប្រទេសទាំងពីរបន្តមានសកម្មភាពសម្បូរ
បែប ជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព រួមចំណែកទៅក្នុងការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ៕