អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបគណប្រតិភូអ្នកមានគុណូបការៈខេត្ត Tra Vinh
(VOVWORLD) -លោកស្រី Dang Thi Ngoc Thinh មានគោលបំណងថា ប្រតិភូអ្នកមានគុណូបការៈចំពោះខេត្ត Tra Vinh ក្លាយទៅជាកត្តាស្នូលក្នុងការកសាងជីវភាពរស់នៅថ្មី ចូលរួមបុព្វហេតុកាត់បន្ថយភាពក្រីក្រ ក៏ដូចជាគាំទ្រចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងសកម្ម។
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn) |
នារសៀលថ្ងៃទី ១៨ ខែមេសា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បាន ទទួលជួបគណប្រតិភូអ្នកមានគុណូបការៈខេត្ត Tra Vinh។
អញ្ជើញថ្លែងនៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានកត់សម្គាល់នូវសមិទ្ធផលនិងលទ្ធផលលើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម និងការពារជាតិ ដែលបក្សភាគ រដ្ឋអំណាច និងប្រជាជនខេត្ត Tra Vinh ទទួលបាន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការដែលខេត្ត Tra Vinh បានអនុវត្តន៍ការងារតបស្នងសងគុណចំពោះអ្នកមានគុណូបការៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ លោកស្រីអនុប្រធានរដ្ឋបានស្នើឲ្យខេត្ត Tra Vinh យកចិត្តទុកដាក់ដល់វីរៈអ្នកម្ដាយ គ្រួសារយុទ្ធជនពលី យុទ្ធជនជម្ងឺ និងគ្រួសារដែលមានគុណូបការៈចំពោះរដ្ឋ។
លោកស្រី Dang Thi Ngoc Thinh មានគោលបំណងថា ប្រតិភូអ្នកមានគុណូបការៈចំពោះខេត្ត Tra Vinh ក្លាយទៅជាកត្តាស្នូលក្នុងការកសាងជីវភាពរស់នៅថ្មី ចូលរួមបុព្វហេតុកាត់បន្ថយភាពក្រីក្រ ក៏ដូចជាគាំទ្រចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងសកម្មផងដែរ៕