អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ផ្ញើរលិខិតកោតសរសើរអ្នកបង្កើត “ATM អង្ករ”

(VOVWORLD) - លោកស្រីអនុប្រធានរដ្ឋអបអរសាទរនិងកោតសរសើរសកម្ម ភាពរបស់លោក Hoang Tuan Anh ក៏ដូចជាការងារសប្បុរសធម៌ទាំងអស់ របស់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ៕
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ផ្ញើរលិខិតកោតសរសើរអ្នកបង្កើត “ATM អង្ករ”  - ảnh 1ប្រជាជនទទួលអង្ករពី "ទូ ATM អង្ករ" (រូបថត៖ VOV) 

នាថ្ងៃទី១៧ មេសា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញផ្ញើរលិខិតកោតសរសើរលោក Hoang Tuan Anh នាយកក្រុមហ៊ុនភាគហ៊ុន PHG Lock នៅទីក្រុង ហូជីមិញ ដែលបានបង្កើត ឡើង “ទូ ATM អង្ករ” ដើម្បីជួយឧបត្ថម្ភដល់មនុស្សមានស្ថានភាពរស់នៅ លំបាកដោយសារជំងឺឆ្លង Covid-19។ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ ធ្ងន់ថា នៅតែមានគំនិតផ្ដួចផ្ដើមនិងសកម្មភាពដ៏ល្អប្រសើរជាច្រើន កំពុងរីក សុះសាយនៅគ្រប់ទីកន្លែងទូទាំងប្រទេស សំដៅលើកទឹកចិត្តកម្លាំងយុទ្ធជន សេនាជន និងគ្រូពេទ្យ ដែលកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចទាំងយប់ ទាំងថ្ងៃ ដើម្បីរុញថយក្រោយជំងឺឆ្លង ក៏ដូចជាថែទាំជីវភាពរស់នៅរបស់ ប្រជាជន។ លោកស្រីអនុប្រធានរដ្ឋអបអរសាទរនិងកោតសរសើរសកម្ម ភាពរបស់លោក Hoang Tuan Anh ក៏ដូចជាការងារសប្បុរសធម៌ទាំងអស់ របស់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ