អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញចុះទៅត្រួតពិនិត្យ ការងារបោះឆ្នោតនៅខេត្ត Soc Trang

(VOVWORLD) - ថ្លែងនៅទីនេះ លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានស្នើថា ក្នុងការងារ ត្រៀមរៀបចំ ខេត្ត Soc Trang ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ការធ្វើបញ្ជីឈ្មោះនិង ពិគ្រោះយោបល់ដើម្បីជ្រើសរើសបេក្ខជនដែលមានបទដ្ឋានគ្រប់គ្រាន់; ធានាបរិមាណ បេក្ខជនវ័យក្មេង បេក្ខជនជាស្ត្រី និងជនជាតិភាគតិច; បង្កើតនិងបិទប្រកាសបញ្ជី ឈ្មោះអ្នកបោះឆ្នោត; រៀបចំជំនួបប្រាស្រ័យរវាងបេក្ខជនជាមួយអ្នកបោះឆ្នោត។ 
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញចុះទៅត្រួតពិនិត្យ ការងារបោះឆ្នោតនៅខេត្ត Soc Trang - ảnh 1 អនុប្រធានរដ្ឋវៀតណាម អនុប្រធានក្រុមប្រឹក្សាជាតិ រៀបចំការបោះឆ្នោត លោកស្រី Dang Thi Ngoc Thinh ចុះទៅត្រួតពិនិត្យការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតនៅខេត្ត Soc Trang។ (រូបថត៖ TTXVN)
នារសៀលថ្ងៃទី១៦ មីនា អនុប្រធានរដ្ឋវៀតណាម អនុប្រធានក្រុមប្រឹក្សាជាតិ រៀបចំការបោះឆ្នោត លោកស្រី Dang Thi Ngoc Thinh រួមជាមួយក្រុមការងារនៃគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានិងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានអញ្ជើញចុះ ទៅត្រួតពិនិត្យការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតសមាជិកសភានីតិកាលទី១៥និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ នៅខេត្ត Soc Trang។ ថ្លែងនៅទីនេះ លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានស្នើថា ក្នុងការងារ ត្រៀមរៀបចំ ខេត្ត Soc Trang ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ការធ្វើបញ្ជីឈ្មោះនិង ពិគ្រោះយោបល់ដើម្បីជ្រើសរើសបេក្ខជនដែលមានបទដ្ឋានគ្រប់គ្រាន់; ធានាបរិមាណ បេក្ខជនវ័យក្មេង បេក្ខជនជាស្ត្រី និងជនជាតិភាគតិច; បង្កើតនិងបិទប្រកាសបញ្ជី ឈ្មោះអ្នកបោះឆ្នោត; រៀបចំជំនួបប្រាស្រ័យរវាងបេក្ខជនជាមួយអ្នកបោះឆ្នោត។ ទន្ទឹម នឹងនោះ ធានាសន្តិសុខសណ្ដាប់ធ្នាប់នៅមុន ក្នុង និងក្រោយពេលវេលាប្រព្រឹត្តទៅ ការបោះឆ្នោត ក៏ដូចជាធានាសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ។
ក្នុងឱកាសនេះដែរ លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានប្រគល់ អំណោយក្នុងតម្លៃ ២០០ លានដុងជូនកុមារដែលមានស្ថានភាពលំបាកនៅខេត្ត Soc Trang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ