អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅខេត្ត Vinh Long

(VOVWORLD) - ក្នុងរយៈពេល២ថ្ងៃពោលគឺថ្ងៃទី២២និងថ្ងៃទី២៣ ខែវិច្ឆិកា អនុប្រធានរដ្ឋវៀត ណាមលោកស្រី Dang Thi Ngoc Thinh និងគណៈប្រតិភូសមាជិកសភាមណ្ឌល ខេត្ត Vinh Long បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Mang Thit និងស្រុក Vung Liem។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅខេត្ត Vinh Long - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh (ខាងឆ្វេង) ផ្ទៀងស្ដាប់មតិរបស់អ្នកបោះឆ្នោត 


 
នៅក្នុងជំនួបទាំងពីរនេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានជូនដំណឹងទៅកាន់អ្នកបោះឆ្នោតថា បើទោះជាត្រូវ ប្រឈមមុខនឹងការលំបាកជាច្រើនក្ដី ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងប្រទេស នៅតែមានការរីកចម្រើនគ្រប់វិស័យដោយទទួលបានកំណើន GDP ប្រមាណ៧%។ ក្នុងនោះ វាជាលើកទីមួយដែលវៀតណាម នាំចេញទំនិញកសិផល ក្នុងតម្លៃឡើងដល់ទៅ៤០ពាន់៥រយ លានដុល្លាអាមេរិកទៅកាន់ប្រទេសនិងតំបន់ដែនដីចំនួន១៨០។ លោកស្រីអនុប្រធានរដ្ឋបានអះអាងថា បក្សនិងរដ្ឋកំពុង ប្ដេជ្ញាចិត្តអនុវត្តន៍ភារកិច្ចបង្ការប្រឆាំងអំពើពុករលួយ ព្រមទាំងមានគោលបំណង ចង់អោយប្រជាជន ចូលរួមក្នុងចលនានេះយ៉ាងសកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ