អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះ សំណាលជាមួយសហគមន៍ជនវៀតណាមនៅស្វីស
(VOVWORLD) - លោកស្រីអនុប្រធានរដ្ឋ បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលចាត់ទុកសហគមន៍ជនវៀត ណាមនៅឯបរទេសជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីប្រជាជាតិវៀតណាមបានឡើយ ព្រមទាំងជាកម្លាំងចលករដ៏សំខាន់ចំពោះការអភិវឌ្ឍប្រកប ដោយវិបុលភាពរបស់ប្រទេសជាតិផងដែរ។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនារីពិភពលោកលើកទី២៩នៅ ប្រទេសស្វីស នាថ្ងៃទី៥ ខែកក្កដា នៅរដ្ឋធានី Bern អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសំណេះសំណាលជាមួយ បណ្ដាកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម ក្រុមតំណាងអចិន្រ្តៃយ៍វៀត ណាមប្រចាំនៅទីក្រុងហ្សឺណែវ សមាជិកនៃសមាគមន៍មិត្តភាពស្វីស-វៀតណាម និងតំណាងសហគមន៍ ជនវៀតណាមនៅស្វីសផងដែរ។ លោកស្រីអនុប្រធានរដ្ឋ បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលចាត់ទុកសហគមន៍ជនវៀត ណាមនៅឯបរទេសជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីប្រជាជាតិវៀតណាមបានឡើយ ព្រមទាំងជាកម្លាំងចលករដ៏សំខាន់ចំពោះការអភិវឌ្ឍប្រកប ដោយវិបុលភាពរបស់ប្រទេសជាតិផងដែរ។ លោកស្រីមានគោលបំណងថា ប្រជាជនវៀតណាមនៅស្វីសនឹងបន្តរួមវិភាគទានទៅក្នុងការអភិវឌ្ឍរបស់ស្រុក កំណើត ពង្រីកប្រពៃណីសាមគ្គីភាព គោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់នៃប្រទេស សាម៉ី។ ទន្ទឹមនឹងនោះ រៀបចំសកម្មភាពដ៏មានអត្ថន័យជាក់ស្ដែងដើម្បីឆ្ពោះទៅ រកស្រុកកំណើត ក៏ដូចជាជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងជីវភាពរស់ នៅផងដែរ៕