អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួប ពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind
(VOVWORLD) - នារសៀលថ្ងៃទី១៣ កុម្ភៈ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតី ឥណ្ឌាលោក Ram Nath Kovind។
ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN) |
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពរក្សាការជួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់ជារៀងរាល់ឆ្នាំក៏ដូចជាយន្តការសហប្រតិបតិ្តការដែលមានស្រាប់រវាងប្រទេស ទាំងពីរ បន្តអនុវត្តឲ្យបានល្អនូវកិច្ចព្រមព្រៀងនិងកិច្ចសន្យាដែលត្រូវបានចុះ ហត្ថលេខា ព្រមទាំងលើកទឹកចិត្តសហគ្រាសនៃប្រទេសទាំងពីរបង្កើនកិច្ច សហប្រតិបតិ្តការ ពង្រីកការវិនិយោគ ធ្វើអាជីវកម្មលើវិស័យថ្មីៗដែលឥណ្ឌា មានឧត្តមភាពនិងវៀត ណាមមានតម្រូវការ។ ភាគីទាំងពីរឯកភាពពន្លឿន ដំណើរការផ្ដល់កញ្ចប់ជំនួយឥតសំណងនិងកញ្ចប់ឥណទានអនុគ្រោះជូន ដល់វៀតណាម ព្រមទាំងបង្កលក្ខណៈងាយស្រួលឲ្យក្រុមហ៊ុនអាកាស ចរណ៍នៃប្រទេសទាំងពីរសហប្រតិបត្តិការបើកជើងហោះហើរត្រង់រវាង ទីក្រុងធំៗនៃប្រទេសទាំងពីរនាពេលខាងមុខផងដែរ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ឲ្យក្រសួង ស្ថាប័ននានានៃ ប្រទេសទាំងពីរបន្តជួបពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហានៅសេសសល់ និងការជំពាក់ជំពិនក្នុងពាណិជ្ជកម្មនិងវិនិយោគ សំដៅសម្រេចបាន គោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១៥ពាន់លានដុល្លា អាមេរិកក្នុងឆ្នាំនេះ។ ក្រៅពីនោះ ប្រទេសទាំងពីរនឹងបន្តសហការយ៉ាងស្អិត រមួតហើយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិនិងតំបន់ផងដែរ៕